ស៊ុយអែតកាត់ទោសបុរសស៊ីរីម្នាក់ឲ្យជាប់ពន្ធនាគារមួយជីវិត ពីបទឧក្រិដ្ឋកម្មសង្គ្រាមឆ្នាំ ២០១២-២០១៣

2026/05/05 01:59:19 am        50

តុលាការស៊ុយអែតនៅថ្ងៃចន្ទនេះ បានកាត់ទោសបុរសអាយុ ៥៥ ឆ្នាំម្នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះតួនាទីរបស់ខ្លួន ក្នុងឧក្រិដ្ឋកម្មសង្គ្រាម អំឡុងសង្គ្រាមស៊ីវិលស៊ីរី ក្នុងឆ្នាំ ២០១២ និង ២០១៣។

តុលាការបានរកឃើញថា បុរសនោះមានទោសពីបទចូលរួមក្នុងការបាញ់ប្រហារប្រឆាំងនឹងការតវ៉ាដោយសន្តិវិធី ក្នុងខែកក្កដា ឆ្នាំ ២០១២ នៅជាយក្រុង Yarmouk,នៃទីក្រុងដាម៉ាស ជាកន្លែងដែលអ្នកតវ៉ាជាច្រើននាក់ ត្រូវបានសម្លាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។

តុលាការក៏បានរកឃើញផងដែរថា បុរសរូបនេះ បានបម្រើការនៅរបាំងផ្លូវ ដែលបង្កើតឡើងដោយរដ្ឋាភិបាលស៊ីរី នៅក្នុងតំបន់នោះ ចាប់ពីខែធ្នូ ឆ្នាំ ២០១២ ដល់ខែកក្កដា ឆ្នាំ ២០១៣ ជាទីដែល «ជនស៊ីវិលមួយចំនួនធំ» ត្រូវបានចាប់ខ្លួន និងនាំទៅធ្វើទារុណកម្ម និងក្នុងករណីខ្លះ ត្រូវបានសម្លាប់។

យោងតាមតុលាការនេះ បទល្មើសទាំងពីរ បានកើតឡើង ជាផ្នែកមួយនៃសង្គ្រាមស៊ីវិលស៊ីរី ដែលបង្កឡើងដោយការមិនពេញចិត្តរបស់ប្រជាជនចំពោះការគ្រប់គ្រងរបស់មេដឹកនាំកាន់អំណាចយូរ លោក បាសា អាល់អាសាដ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm