លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បាននិយាយថាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅតែបន្តគ្រប់គ្រងច្រកសមុទ្រហ័រមូស ហើយកំពុងជំរុញឲ្យនាវាទាំងអស់ជៀសវាងការឆ្លងកាត់ផ្លូវទឹក ដោយគ្មានការសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាសន្តិសុខនៃច្រកសមុទ្រហ័រមូស និងគ្រប់គ្រងស្ថានការណ៍នេះ។ យើងជំរុញឲ្យនាវា ពាណិជ្ជកម្ម និងនាវាដឹកប្រេងទាំងអស់ជៀសវាងការប៉ុនប៉ងឆ្លងកាត់ ដោយគ្មានការសម្របសម្រួលជាមុនជាមួយកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅច្រកសមុទ្រហ័រមូស ដើម្បីកុំឲ្យសុវត្ថិភាពរបស់ពួកគេត្រូវបានគំរាមកំហែង»។
លោក Abdollahi បានព្រមានថា កងកម្លាំងប្រដាប់អាវុធបរទេសណាមួយ ជាពិសេសកងទ័ពសហរដ្ឋអាមេរិក នឹងត្រូវបានកំណត់គោលដៅ ប្រសិនបើពួកគេព្យាយាមចូលទៅជិត ឬចូលទៅក្នុងច្រកសមុទ្រហ័រមូស៕