បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់

2026/05/05 03:11:23 am        53


បងប្រុសរបស់លោកស្រី Narges Mohammadi បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពសញ្ជាតិអ៊ីរ៉ង់រូបនេះ ដែលត្រូវបាននាំពីពន្ធនាគារទៅមន្ទីរពេទ្យ កាលពីសប្តាហ៍មុន ត្រូវការការថែទាំសុខភាពឯកទេសជាបន្ទាន់ ដើម្បីព្យាបាលជំងឺបេះដូងដែលគំរាមកំហែងដល់អាយុជីវិត។

លោកស្រី Mohammadi បានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០២៣ ខណៈពេលកំពុងជាប់ពន្ធនាគារ ដោយសារការធ្វើយុទ្ធនាការលើកកម្ពស់សិទ្ធិស្ត្រី និងលុបបំបាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រុមគ្រួសាររបស់លោកស្រីបានឲ្យដឹងថា លោកស្រីត្រូវបានសង្ស័យថា មានអាការគាំងបេះដូង នៅចុងខែមីនា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយ នៅភាគពាយ័ព្យអ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែឧសភា ដោយសារតែសុខភាពរបស់លោកស្រី កាន់តែមានយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។

នៅក្នុងបទសម្ភាសន៍មួយពីផ្ទះរបស់លោកក្នុងប្រទេសន័រវ៉ែស បងប្រុសរបស់លោកស្រី គឺលោក Hamidreza Mohammadi បាននិយាយថា៖ «នាងកំពុងមានអាការឈឺក្បាល ចង្អោរ និងឈឺទ្រូងខ្លាំង។ នោះហើយជាអ្វីដែលយើងព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធនឹងបេះដូងរបស់នាង»។

លោកបន្តថា បាននិយាយថា មន្ទីរពេទ្យខេត្តដែលនាងកំពុងទទួលការព្យាបាល មិនអាចផ្តល់ការថែទាំគ្រប់គ្រាន់ដល់នាងបានឡើយ។ លោកបានន្ថែមថា អ្នកជំនាញ «ទាំងអស់ជឿថា ជីវិតរបស់នាងស្ថិតក្នុងគ្រោះថ្នាក់ ហើយនាងត្រូវការយ៉ាងហោចណាស់រយៈពេលមួយខែ នៅក្រៅពន្ធនាគារ ដើម្បីទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវ»។

ទាំងក្រុមគ្រួសាររបស់លោកស្រី Mohammadi និងគណៈកម្មាធិការពានរង្វាន់ណូបែលន័រវ៉ែស បានអំពាវនាវដល់អាជ្ញាធរអ៊ីរ៉ង់ឲ្យផ្ទេររូបលោកស្រីទៅក្រុមគ្រូពេទ្យជំនាញ ដែលដឹងពីស្ថានភាពរបស់លោកស្រី នៅទីក្រុងតេអេរ៉ង់ ដើម្បីទទួលបានការព្យាបាល៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        39
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm