អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល

2026/05/05 03:17:24 am        56


ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ ថា រដ្ឋអាជ្ញាអ៊ីតាលីបានបើកការស៊ើបអង្កេតការឃុំខ្លួនដោយខុសច្បាប់ បន្ទាប់ពីការវាយឆ្មក់ដោយកងកម្លាំងអ៊ីស្រាអែលលើកងនាវាជំនួយ ១គ្រឿងដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សា។

ការស៊ើបអង្កេតនេះត្រូវបានបើកដំណើរការ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពាក់ព័ន្ធនឹងការឃុំខ្លួនពលរដ្ឋអេស្ប៉ាញឈ្មោះ Saif Abu Keshek និងជនជាតិប្រេស៊ីលឈ្មោះ Thiago Avila ដែលនៅលើនាវាមានទង់ជាតិអ៊ីតាលី កាលពីសប្តាហ៍មុន។

តុលាការអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានពន្យារការឃុំខ្លួនសកម្មជន ២នាក់ដែលត្រូវបាននាំខ្លួនទៅអ៊ីស្រាអែល ដើម្បីសួរចម្លើយរយៈពេល ២ថ្ងៃ។

អ្នកទាំង ២ ស្ថិតនៅលើនាវា ក្នុងចំណោមកងនាវាជាង ៥០គ្រឿងដែលចាកចេញពីបារាំង អេស្ប៉ាញ និងអ៊ីតាលី ក្នុងគោលបំណងទម្លុះការបិទខ្ទប់ផ្លូវរបស់អ៊ីស្រាអែល ចំពោះតំបន់ហ្កាហ្សា និងនាំយកសម្ភារៈទៅកាន់ដែនដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញមួយនេះ។

នាវាទាំងនោះត្រូវបានស្ទាក់ចាប់នៅក្នុងដែនទឹកអន្តរជាតិ នៅជិតម្ដុំឆ្នេរសមុទ្ររបស់ក្រិក កាលពីថ្ងៃព្រហស្បតិ៍ ដោយអ៊ីស្រាអែលប្រាប់ថា ខ្លួនបាននាំយកសកម្មជនប្រមាណ ១៧៥នាក់ចេញពីនាវា។ លោក Avila និងលោក Abu Keshek ត្រូវបាននាំទៅអ៊ីស្រាអែល ដើម្បីសួរចម្លើយ ខណៈដែលសកម្មជនផ្សេងទៀតត្រូវបានដោះលែង។

ប្រតិបត្តិការរបស់អ៊ីស្រាអែលនេះ ត្រូវបានរិះគន់យ៉ាងទូលំទូលាយ ជាពិសេសដោយអ៊ីតាលី និងអេស្ប៉ាញ។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងរ៉ូម បានបើកការស៊ើបអង្កេតស្រដៀងគ្នានេះ កាលពីខែតុលាឆ្នាំមុន បន្ទាប់ពីមានការប៉ុនប៉ងកាលពីមុន ដោយកងនាវាមនុស្សធម៌ ដើម្បីទៅដល់តំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        39
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm