[UPDATE] តម្លៃប្រេងបានស្រុតចុះវិញ ដោយសារសញ្ញាថាសហរដ្ឋអាមេរិកកំពុងបន្ធូរបន្ថយការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់

2026/05/05 05:19:26 pm        96

តម្លៃប្រេងបានធ្លាក់ចុះវិញនៅថ្ងៃអង្គារ៥ឧសភានេះ បន្ទាប់ពីបានកើនឡើងរហូតដល់ជិត ៦% ក្នុងការជួញដូរវគ្គមុន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយសារសញ្ញាថាកងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងបន្ធូរបន្ថយការបិទផ្លូវទឹកដ៏សំខាន់របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ដែលអាចបើកការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ហើយក៏ស្របពេលអ៊ីរ៉ង់បានបង្កើនការវាយប្រហារលើអារ៉ាប់រួម និងនាវានៅឈូងសមុទ្រមជ្ឈិមបូព៌ាក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលជាការកើនឡើងធ្ងន់ធ្ងរបំផុតចាប់តាំងពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចូលជាធរមានកាលពីដើមខែមេសា ផងដែរ។  

តម្លៃប្រេងឆៅ Brent សម្រាប់ខែកក្កដាបានធ្លាក់ចុះ៦៨ សេន ឬ ០,៦ % មកនៅត្រឹម១១៣,៧៦ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០១និង ០០នាទី ម៉ោងសកល បន្ទាប់ពីបានកើនឡើង៥,៨% កាលពីថ្ងៃចន្ទ។ ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១,៥៩ដុល្លារ ឬ១,៥% មកនៅត្រឹម១០៤,៨៣ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង ៤,៤% នៅក្នុងវគ្គមុន។  

អ៊ីរ៉ង់បានវាយប្រហារនាវាជាច្រើនគ្រឿងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទដដែល និងបានដុតបំផ្លាញកំពង់ផែប្រេង អេមីរ៉ាតអារ៉ាប់រួម (UAE) ខណៈការប៉ុនប៉ងរបស់ប្រធានាធិបតី Donald Trump ក្នុងការប្រើប្រាស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកដើម្បីជួយសង្គ្រោះការដឹកជញ្ជូនតាមនាវា បានបង្កឱ្យមានការកើនឡើងដ៏ធំបំផុតនៃសង្គ្រាមចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសកាលពីបួនសប្តាហ៍មុន។ 

អារ៉ាប់រួមបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានកំពុងប្រឈមនឹងការគំរាមកំហែងដោយមីស៊ីល និងយានដ្រូននៅល្ងាចថ្ងៃចន្ទ៤ឧសភា ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានព្យាយាមពន្លត់អណ្តាតភ្លើងនៅតំបន់ឧស្សាហកម្មប្រេងដ៏សំខាន់មួយ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលក្រុមអាជ្ញាធរបាននិយាយថាមានប្រភពមកពីប្រទេសអ៊ីរ៉ង់។ក្រុមអ្នកវិភាគមកពីក្រុមហ៊ុនប្រឹក្សាយោបល់ Eurasia Group បាននិយាយនៅក្នុងកំណត់ចំណាំមួយថា តម្លៃប្រេងនឹងនៅតែលើសពី១០០ដុល្លារក្នុងមួយបារ៉ែល ហើយតម្លៃសាំងនៅសហរដ្ឋអាមេរិកនឹងឡើងដល់ ៥ ដុល្លារក្នុងមួយហ្គាឡុងនៅខែមិថុនា បើគ្មានកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz ឡើងវិញទេនោះ ខណៈអ្នកបើកបរនៅរដ្ឋកាលីហ្វ័រនីញ៉ាបានចំណាយ ៦ ដុល្លារក្នុងមួយហ្គាឡុងលើថ្លៃសាំងរួចទៅហើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm