មនុស្សជាង២០នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីនៅខេត្តហ៊ូណាន ប្រទេសចិន ខណៈលោក Xi អំពាវនាវឱ្យស៊ើបអង្កេត

2026/05/05 06:26:25 pm        66

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នៅថ្ងៃអង្គារនេះថា ការផ្ទុះនៅរោងចក្រផលិតកាំជ្រួចភ្ញីមួយកន្លែងនៅខេត្តហ៊ូណាន (Hunan) ប្រទេសចិន បានសម្លាប់មនុស្ស ២១ នាក់ និងរបួស ៦១ នាក់ ដែលជំរុញឱ្យលោកប្រធានាធិបតី Xi Jinping អំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ។

យោងតាមរបាយការណ៍របស់ទូរទស្សន៍ CCTV និងសារព័ត៌មាន Xinhuaបានឲ្យដឹងថា ការផ្ទុះនៅរដ្ឋធានី ឆាងសា (Changsha) ខេត្តហ៊ូណាន ដែលជាមជ្ឈមណ្ឌលផលិតកាំជ្រួចភ្ញី បានកើតឡើងកាលពីថ្ងៃចន្ទ៤ឧសភាសប្ដាហ៍នេះ វេលាម៉ោងប្រហែល ៤:៤០ នាទី រសៀល ។

យោងតាមសារព័ត៌មាន South China Morning Post បុគ្គលិកពន្លត់អគ្គិភ័យ អ្នកជួយសង្គ្រោះ និងបុគ្គលិកពេទ្យជិត ៥០០ នាក់បានចូលរួមក្នុងកន្លែងកើតហេតុ។

ប្រព័ន្ធផ្សព្វផ្សាយខាងលើបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅក្រុមហ៊ុនផលិត និងពិព័រណ៍កាំជ្រួចភ្ញី Huasheng។ សារព័ត៌មាន Reuters ពុំអាចស្វែងរកការអត្ថាធិប្បាយបានទេ។

សារព័ត៌មាន Xinhua បានរាយការណ៍ថា លោក Xi បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស ដើម្បីកំណត់មូលហេតុនៃការផ្ទុះ និងការទទួលខុសត្រូវយ៉ាងតឹងរ៉ឹងចំពោះឧបទ្ទវហេតុនេះ។

ទិន្នន័យពីស្ថាប័នសង្កេតការណ៍សេដ្ឋកិច្ច បានបង្ហាញថា កាលពីឆ្នាំមុន ប្រទេសចិនបាននាំចេញកាំជ្រួចភ្ញី មានតម្លៃ ១,១៤ ពាន់លានដុល្លារ ដែលស្មើនឹងជាងពីរភាគបីនៃការលក់ទូទាំងពិភពលោក ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm