ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលកំពុងដឹកនាំសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ បាននិយាយថា ឧទ្ធម្ភាគចក្រវាយប្រហារ Sea Hawk និង Apache ត្រូវបានប្រើប្រាស់ក្នុងការកំណត់គោលដៅលើទូកល្បឿនលឿនរបស់អ៊ីរ៉ង់ចំនួន៦គ្រឿងកាលពីថ្ងៃចន្ទ ដែលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ត្រូវបានបំផ្លាញ ខណៈកំពុងព្យាយាមជ្រៀតជ្រែកការដឹកជញ្ជូនពាណិជ្ជកម្ម ក្នុងពេលប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ដើម្បីបើកឡើងវិញច្រកសមុទ្រ Hormuz។

ទីបញ្ជាការ បាននិយាយនៅក្នុងប្រកាសមួយនៅលើបណ្តាញ X ថា ឧទ្ធម្ភាគចក្រទាំងនេះ ត្រូវបានប្រើប្រាស់ដើម្បីកម្ទេចទូកតូចៗរបស់អ៊ីរ៉ង់ដែលកំពុងគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្ម ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ក៏បាននិយាយផងដែរថា យន្តហោះជាង១០០គ្រឿង ទាំងយន្តហោះនៅលើដីគោក និងនៅលើនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិកពីរគ្រឿងនៅក្នុងតំបន់ឈូងសមុទ្រ ពេលនេះកំពុងចូលរួមក្នុងប្រតិបត្តិការរំដោះដើម្បីបើកច្រកសមុទ្រឡើងវិញ និងអមការពារនាវាឆ្លងកាត់ផ្លូវទឹកនេះ។