ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ឃុំបុសខ្នុរ ​ចុះ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​យុវជន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង

2022/04/11 09:00:36 pm        1.1 K

កំពង់ចាម៖ ឯកឧត្តម ឌួង ឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ​ខេត្តកំពង់ចាម និងក្រុមការងារកាលពីថ្ងៃ១០ ខែមេសាម្សិលមិញនេះ បានចុះជួបជាមួយយុវជនគណបក្សឃុំចំនួន ៤៧រូប ដើម្បីស្វែងយល់អំពីស្ថានភាពយុវជន ,បញ្ហាប្រឈម និងចំណុចខ្វះខាត ដើម្បីអាចជំរុញប្រសិទ្ធភាពសកម្មភាពការងារយុវជនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសជួបសំណេះសំណាលឯកឧត្តម បានណែនាំតម្រង់ទិស​ដុសខាត់​សតិអារម្មណ៍​លើក​ទឹក​ចិត្ត​សមាជិក​សមាជិកឱ្យខិតខំបំពេញការងារ និងតួនាទីដែលយុវជនគួរធ្វើ ក៏ដូចជាផ្តល់​ការ​សហការ​ឱ្យបាន​ជិតស្និតជាមួយក្រុមការងារគ្រប់ជាន់ថ្នាក់។

​ឯកឧត្តម លើកជាយោបល់ផ្សេងៗ​ដើម្បីជាគំនិតជូនដល់សមាជិកសមាជិក​ដើម្បី​កែ​សម្រួល​អាជីព​មុខ​របររបស់ខ្លួនឱ្យកាន់តែមានជីវភាព​ប្រសើរឡើង ដូចជា​ការ​ឧបត្ថម្ភ​សម្រាប់​សមាជិក​សមាជិកា ​ដែលមានបំណងចូលរួមវគ្គផ្តល់វគ្គបណ្តុះបណ្តាលដាំដុះស្វាយចន្ទី។

ជាមួយនោះដែរឯកឧត្តម បានស្នើសុំឱ្យអចិន្ត្រៃយ៍គណបក្សឃុំមានសាមគ្គីភាពជួយ​គ្នាដោះស្រាយ​បញ្ហាដែលប្រឈម ពង្រឹងសកម្មភាព​ ប្រសិនបើមានបញ្ហាប្រឈមត្រូវរាយការណ៍។

ឯកឧត្តម ឌួង ឧត្តម បានលើកឡើងអំពីការប្រែមុខមាត់ថ្មីរបស់ឃុំបុសខ្នុរបន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ដែលបានចាត់តាំងឯកឧត្តម ឌួង ឧត្តម ​ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ ​បានថ្លែងអំណរគុណដល់​លោក​គ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងកន្លងមក បើក្រឡេកមើល​អំពីវិស័យ​អប់រំ​បានបញ្ជាក់​យ៉ាង​ច្បាស់ថា​លទ្ធផលប្រលង​របស់​សិស្សានុសិស្ស​មាន​ការរីកចំរើន​ជាបន្តបន្ទាប់​។

ជាទីបញ្ចប់ឯកឧត្តម បានថ្លែងអំណរគុណចំពោះសកម្មភាពកន្លងដោយ​ជូន​កញ្ចប់​ឃីត​របស់​គណបក្សប្រជាជន ​ជូនសមាជិកសមាជិកាទាំងអស់ដែលបានចូលរួម​ និង​លើកទឹកចិត្ត​ឱ្យ​មាន​ការចូលរួមបន្ថែមទៀត ​នាឱកាសក្រោយៗដូចជាការ​បោះ​ជំរុំដែល​នឹង​ត្រូវរៀបចំដោយ​យុវជន​គណបក្សស្រុក នាពេលខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm