ការជឿជាក់ដែលថាការបិទកំពង់ផែអ៊ីរ៉ង់របស់សហរដ្ឋអាមេរិក នឹងបង្ខំឱ្យទីក្រុងតេអេរ៉ង់បិទការផលិតប្រេងភ្លាមៗ គឺជាកំហុស នេះបើយោងតាមគេហទំព័រក្រុមហ៊ុន TankerTrackers.com ដែលជាអង្គភាពសេវាតាមដាននាវាប្រកបដោយជំនាញ។

គេហទំព័រតាមដាន បាននិយាយនៅក្នុងការបង្ហោះសារនៅលើបណ្តាញ X ថា «និទានកថាដែលកំពុងបន្តថា ការស្តុកទុកប្រេងរបស់អ៊ីរ៉ង់នឹងពេញលឿនបំផុត ហើយបណ្តាលឱ្យការផលិតប្រេង ត្រូវបិទ គឺខុសហើយ»។ គេហទំព័រនេះបាននិយាយថា «ការពិតគឺថា ពួកគេអាចចម្រាញ់ប្រេងក្នុងបរិមាណច្រើន សម្រាប់តែការប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ»។

យោងតាមគេហទំព័រនេះបាននិយាយឲ្យដឹងថា អ៊ីរ៉ង់បានកាត់បន្ថយការផលិតមកត្រឹមក្រោម២លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងអំឡុងរដ្ឋបាលរបស់លោក Trump ដំបូង ហើយអាចចម្រាញ់ក្នុងបរិមាណច្រើនសម្រាប់តែការប្រើប្រាស់ក្នុងស្រុក។