បេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសអារ៉ាប់រួម បានចេញការព្រមានដល់ពលរដ្ឋរបស់ខ្លួនអំពី «ការគំរាមកំហែងតាមអាកាសដ៏ខ្លាំងក្លា»។

ស្ថានទូត បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញ X ថា «បេសកកម្មសហរដ្ឋអាមេរិកប្រចាំប្រទេសអារ៉ាប់រួម កំពុងតាមដានស្ថានការណ៍ និងជំរុញឱ្យពលរដ្ឋអាមេរិកធ្វើតាមការណែនាំពីអាជ្ញាធរប្រទេសអារ៉ាប់រួម និងត្រៀមស្វែងរកទីជម្រកប្រសិនបើត្រូវបានណែនាំ»។

កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប់រួម បាននិយាយថា ខ្លួនត្រូវបានវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់។ បេសកកម្មអាមេរិកក៏បាននិយាយផងដែរថា ការណែនាំអំពីការធ្វើដំណើរបច្ចុប្បន្នរបស់ខ្លួន នៅតែស្ថិតនៅកម្រិតទីបីសម្រាប់ប្រទេសអារ៉ាប់រួម ដែលមានន័យថា ពលរដ្ឋអាមេរិកគួរតែ «ពិចារណាជាថ្មីអំពីការធ្វើដំណើរ»។
ស្ថានទូតបាននិយាយថា ខណៈស្ថានទូត និងស្ថានអគ្គកុងស៊ុលអាមេរិកនៅតែបើក «បុគ្គលិករដ្ឋាភិបាលអាមេរិកដែលពុំមានភារកិច្ចចាំបាច់ ត្រូវបានឲ្យប្តូរទីតាំងនៅខាងក្រៅប្រទេសអារ៉ាប់រួម»។