រុស្ស៊ី៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា កងកម្លាំងរុស្ស៊ីបានវាយប្រហារលើទីតាំងយោធាចំនួន ៨៦កន្លែងក្នុងប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ីបាននិយាយថា ការវាយប្រហារគឺនៅក្នុងទីក្រុង Dnipro, ទីក្រុង Mykolaiv ភាគខាងត្បូងអ៊ុយក្រែន និងទីក្រុងធំទីពីររបស់អ៊ុយក្រែនគឺទីក្រុង Kharkov។ យោងតាមអ្នកនាំពាក្យឧត្ដមសេនីយ៍ Igor Konashenkov បានឲ្យដឹងថា បញ្ជីទីតាំងដែលរងផលប៉ះពាល់រួមមានចំណុចត្រួតពិនិត្យចំនួនពីរ, ឃ្លាំងអាវុធចំនួនពីរ, ឃ្លាំងប្រេងចំនួនបី និងទីតាំងលាក់ខ្លួនរឹងមាំរបស់អ៊ុយក្រែនចំនួន ៤៩កន្លែង និងចំណុចដំឡើងរថពាសដែក៕
អត្ថបទ៖ ប៊ុនថន