Manchester City ស្មើនៅផ្ទះ Everton ៣-៣ ធ្វើឱ្យឱកាសប្រជែងពានធ្លាក់ទៅ Arsenal ខ្ពស់ជាង

2026/05/05 09:39:56 pm        153

ការប្រជែងពាននៅក្របខណ្ឌអង់គ្លេស Premier League ហាក់ហុចឱ្យឱកាសទៅក្រុមកាំភ្លើងធំ Arsenal ខ្ពស់ជាង បន្ទាប់ក្រុមលេខពីរ Manchester City ស្មើនៅផ្ទះ Everton ៣-៣។

ក្រុមរបស់លោក Pep Guardiola ត្រូវការឈ្នះរាល់ការប្រកួតដែលនៅសល់មុនការប្រកួតយប់មិញនេះដោយសារ Arsenal កំពុងនាំមុខ ៦ ពិន្ទុតែ City ប្រកួតយឺតជាង ២ ប្រកួត។

ការប្រកួតនៅកីឡដ្ឋានរបស់ Everton, Hill Dickinson ខ្សែបម្រើស្លាបប៊ែលហ្ស៊ិក Jeremy Doku រកបានគ្រាប់បាល់នាំមុខដ៏អស្ចារ្យនៅនាទីទី ៤៣។

ការប្រកួតនៅវគ្គទីពីរកំហុសបច្ចេកទេសរបស់ City រយៈពេល ១៣ នាទីចន្លោះពីនាទីទី ៦៨ ដល់ ៨១ ពួកគេភ្លាត់របូតគ្រាប់បាល់ដល់ទៅ ៣ គ្រាប់រួមមានខ្សែការពារ Marc Guehi បញ្ជូនបាល់ឱ្យអ្នកចាំទីមិនមើលក្រោយធ្វើឱ្យ Thierno Barry ស៊ុតតាមស្មើ ១-១ នាទីទី ៦៨ មុនពេល Jack O’Brien តែបញ្ចូលទីនាំមុខឱ្យ Everton នៅនាទីទី ៧៣ និង Barry ដដែលរកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៨៣។

គិតថាចាញ់ទៅហើយសម្រាប់ City តែ Erling Haaland ស៊ុតតាមស្មើភ្លាមៗពេលកែបាល់ មុនពេលដែល Jeremy Doku មានគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្លួនមួយទៀតស៊ុតតាមស្មើចុងម៉ោងនាទីទី ៩០+៧។

ស្មើគ្នា ៣-៣ City យកបានត្រឹមមួយពិន្ទុប៉ុណ្ណោះពីទឹកដី Everton មានន័យថាពួកគេកាត់បន្ថយការនាំមុខរបស់ Arsenal មកត្រឹម ៥ ពិន្ទុ និងនៅសល់មួយប្រកួតក្នុងដៃ។

ប្រកួតបន្ទាប់ចុងសប្តាហ៍នេះ Manchester City ទទួល Brentford ខណៈ Arsenal ទៅទឹកដី West Ham។

Manchester City នឹងត្រូវទទួល Crystal Palace ផងដែរនៅពាក់កណ្តាលសប្តាហ៍ក្រោយ ជាការប្រកួតបង្គ្រប់៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        318
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm