UN មានការព្រួយបារម្ភអំពីការវាយប្រហារយានដ្រូនកាន់តែខ្លាំងឡើង នៅក្នុងប្រទេសស៊ូដង់

2026/05/05 10:01:13 pm        48

អ្នកនាំពាក្យរបស់UN បាននិយាយកាលពីថ្ងៃចន្ទថា អង្គការសហប្រជាជាតិមានការព្រួយបារម្ភអំពីការវាយប្រហារដោយយានដ្រូនកាន់តែខ្លាំងឡើងនៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយមានការវាយប្រហារជាបន្តបន្ទាប់ត្រូវបានរាយការណ៍នៅទូទាំងរដ្ឋជាច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ U N បាននិយាយថា នាព្រឹកថ្ងៃចន្ទ ដ្រូនមួយគ្រឿងត្រូវបានគេរាយការណ៍ថា ត្រូវបានបាញ់ទម្លាក់នៅលើអាកាសយានដ្ឋានអន្តរជាតិ Khartoum ដែលនាំឲ្យមានការលុបចោលជើងហោះហើរ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា នៅក្នុងរដ្ឋ Al Jazirah ប្រភពព័ត៌មានក្នុងស្រុកបានរាយការណ៍ថា សមាជិក ៥នាក់នៃគ្រួសារតែមួយ រួមទាំងស្ត្រី និងកុមារ ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍។ នៅក្នុងរដ្ឋ White Nile ស្ថានីយប្រេងឥន្ធនៈ និងរថយន្តដឹកប្រេង ត្រូវបានវាយប្រហារនៅជិតទីក្រុង Kosti។ នៅក្នុងរដ្ឋ North Kordofan អគារទូរទស្សន៍រដ្ឋនៅក្នុងរដ្ឋធានីរបស់រដ្ឋ El Obeid ត្រូវបានខូចខាត។ 

លោកបាននិយាយថា ការវាយប្រហារដោយយានដ្រូនក៏បានកើនឡើង នៅក្នុងតំបន់ Darfur ដោយបន្ថែមថា ការវាយប្រហារនេះ ត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ នៅតំបន់ Darfurខាងលិច និងនៅតំបន់ Nyala នៃតំបន់ Darfur ខាងត្បូង ការវាយប្រហារកាលពីពីរថ្ងៃមុននេះ បានធ្វើឲ្យមនុស្សយ៉ាងតិច ៥នាក់ រងរបួស និងបំផ្លាញអគារនៅជិតការិយាល័យជាច្រើនរបស់អង្គការមនុស្សធម៌៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm