ពលរដ្ឋនីហ្សេរីយ៉ាយ៉ាងហោចណាស់ ១៣០ នាក់នៅអាហ្វ្រិកខាងត្បូង បានស្នើសុំឱ្យពួកគេត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីការតវ៉ាជាច្រើនដាក់គោលដៅលើជនបរទេស។
អ្នកដាក់ពាក្យស្នើសុំទាំងនេះ គឺជាអ្នកដំបូងគេនៅក្រោមគម្រោងធ្វើមាតុភូមិនិវត្តន៍ថ្មីដែលជួយជ្រោមជ្រែងដោយរដ្ឋាភិបាលនីហ្សេរីយ៉ា ក្នុងពេលមានការព្រួយបារម្ភថាការប្រឈមមុខដាក់គ្នានៅអាហ្វ្រិកខាងត្បូង អាចរីកកាន់តែធំ។
ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅទីក្រុងព្រីតូរីយ៉ា (Pretoria) និងចូហានណេសប៊ឺក(Johannesburg) កាលពីសប្តាហ៍មុន ដោយបានទាមទារឱ្យមានចំណាត់ការកាន់តែតឹងរ៉ឹងប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ ដោយនិយាយថា ជនបរទេសគ្មានឯកសារកំពុងដាក់សម្ពាធលើការងារ សន្តិសុខ និងសេវាសាធារណៈ។
ក្រុមសិទ្ធិជនអន្តោប្រវេសន៍ និយាយថាជនបរទេស តែងតែត្រូវបានដាក់កំហុសចំពោះបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងត្បូង។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនីហ្សេរីយ៉ា ថ្កោលទោសអំពើហិង្សាប្រឆាំងពលរដ្ឋរបស់ខ្លួននៅអាហ្វ្រិកខាងត្បូង រួមទាំងការស្លាប់ជនជាតិនីហ្សេរីយ៉ាពីរនាក់ដែលត្រូវបានចោទប្រកាន់ថាត្រូវបានវាយប្រហារដោយមន្ត្រីសន្តិសុខ។

