អភិបាលក្រុងរុស្ស៊ី លោក Alexander Drozdenko បាននិយាយថា អ៊ុយក្រែនបានព្យាយាមវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតមួយរបស់រុស្ស៊ីនៅថ្ងៃអង្គារនេះ ដោយបង្កឱ្យមានអគ្គិភ័យនៅក្នុងតំបន់ឧស្សាហកម្មមួយកន្លែងនៅទីក្រុង Kirishi ក្នុងតំបន់ Leningrad របស់រុស្ស៊ី។
លោក Drozdenko បាននិយាយថា «គោលដៅចម្បងរបស់សត្រូវ គឺរោងចក្រចម្រាញ់ប្រេងធំនៅទីក្រុង ប៉ុន្តែពុំមានអ្នកស្លាប់ និងរងរបួសដោយសារការវាយប្រហារនេះទេ។ លោកបាននិយាយថា អគ្គិភ័យត្រូវបានទប់ស្កាត់ ហើយប្រតិបត្តិការពន្លត់អគ្គិភ័យក៏បានបញ្ចប់។

យោងតាមប្រភពនៅឧស្សាហកម្មបានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងនៅទីក្រុង Kirishi ជារោងចក្រចម្រាញ់ប្រេងធំបំផុតមួយនៅក្នុងប្រទេស ដែលដំណើរការផលិតប្រេងបានចំនួន១៧,៥លានតោន (៣៥០.០០០ បារ៉ែលក្នុងមួយថ្ងៃ) ក្នុងឆ្នាំ២០២៤ ដែលមានចំនួន៦,៦% នៃបរិមាណចម្រាញ់ប្រេងសរុបរបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញយានដ្រូនអ៊ុយក្រែនចំនួន ២៨៩ គ្រឿងនៅលើតំបន់របស់រុស្ស៊ីកាលពីពេលយប់។

