តម្លៃរថយន្តឈ្នួលចាប់ផ្តើមឡើងថ្លៃ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរជិតឈានមកដល់

2022/04/11 09:48:56 pm        990

ភ្នំពេញ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានមកដល់ ។ ក្រុមប្រកបរបររថន្តឈ្នួល រវាងភ្នំពេញ និងបណ្តាខេត្តនានា បានឲ្យដឹងថា តម្លៃឈ្នួលនឹងចាប់ផ្តើមឡើង ចាប់ពីថ្ងៃនេះទៅ ប៉ុន្តែឡើងក្នុងកម្រិតអាចទទួលយកបានចន្លោះពី ៥ពាន់ ដល់១ម៉ឺនរៀល ក្នុងម្នាក់ ដោយសារប្រេង/ហ្គាសឡើងថ្លៃ និងមនុស្សចេញពីភ្នំពេញច្រើន ជាងត្រឡប់មកវិញនៅមុនពិធីឈានដល់។

លោក ម៉េង ម្ចាស់រថយន្តឈ្នួលរវាងភ្នំពេញ និងខេត្តកំពង់ធំ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅ​ព្រឹកថ្ងៃទី១១ ​ខែមេសានេះថា ជារៀងរាល់ពិធីបុណ្យជាតិធំៗ តម្លៃ​រថយន្ត​ឈ្នួលតែងតែ​មានការ​ឡើងថ្លៃ ប៉ុន្តែមិនច្រើនណាស់ណាទេ ​ជាក់ស្តែងសម្រាប់លោក ​គឺឡើងថ្លៃចំនួនតែ ​១ម៉ឺនរៀល ក្នុងម្នាក់ ​ដោយសារប្រេងឡើងថ្លៃ ​និងមូលហេតុមួយទៀតគឺ ​នៅមុនពិធីឈានដល់ អ្នកធ្វើដំណើរ​ចាកចេញពីភ្នំពេញច្រើនជាងអ្នកត្រឡប់ចូល ​ហើយក្រោយចប់ពិធីបុណ្យ ​អ្នកធ្វើដំណើរចូលក្រុងវិញ មានចំនួនច្រើនជាងអ្នកចេញពីក្រុង។

ស្រដៀងគ្នានេះ ក្រុមអ្នករត់រថយន្តឈ្នួល (តាក់ស៊ី) ដទៃផ្សេងទៀតស្ថិតនៅម្តុំផ្សារថ្មី រាជធានីភ្នំពេញ បាន​លើកឡើងថា ​ការឡើងថ្លៃឈ្នួល ​មិនមែនចេះ​តែមាន ​និងហួសហេតុទេ ជាពិសេសក្នុងអំឡុង​នៃវិបត្តិជំងឺឆ្លងកូវីដ១៩នេះ ​ត្រូវកាត់បន្ថយចំនួនអ្នកជិះ ​ដើម្បីរក្សាគម្លាត និងទប់ស្កាត់ការឆ្លង​រាល​ដាល​ជាដើម បន្ទាប់ពីតម្លៃប្រេងកើនឡើង។

ពលរដ្ឋដែលត្រៀមចាកចេញពីភ្នំពេញ ទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារ សាច់ញាតិ និងដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំខាងមុខនេះ ​បាននិយាយថា ការឡើងថ្លៃឈ្នួលរថយន្តក្នុង​ពិធីបុណ្យ​ទានម្តងៗ គឺអាចទទួលយកបាន ​ដោយសារការតម្លើងថ្លៃនោះ មិនលើសពី ១ម៉ឺន ឬ ២ម៉ឺនរៀល​នោះទេ។

សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ ​នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃជាប់គ្នា​ដូចបណ្តាឆ្នាំមុនៗដែរ ​គិតចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ​ខែមេសាខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        452
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        380
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm