របាយការណ៍បានឲ្យដឹងថា ប្រទេសជប៉ុនបានទទួលការដឹកជញ្ជូនប្រេងស្តុកដំបូងរបស់ខ្លួនពីប្រទេសរុស្ស៊ី ចាប់តាំងពីការផ្គត់ផ្គង់សកល ត្រូវបានបញ្ឈប់ ដោយការបិទច្រកសមុទ្រហ័រមូស នៅពេលសង្គ្រាមអ៊ីរ៉ង់ បានចាប់ផ្តើម។
ដោយដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះរបស់ក្រុមហ៊ុនលក់ដុំ Taiyo Oil ទូរទស្សន៍តូក្យូ កាសែតប្រចាំថ្ងៃ Asahi Shimbun និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត បានរាយការណ៍កាលពីថ្ងៃចន្ទថា នាវាដឹកប្រេងឆៅដែលផលិតជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឧស្ម័នធម្មជាតិ Sakhalin-2 បានទៅដល់ឆ្នេរសមុទ្រ Imabari នៅភាគខាងលិចប្រទេសជប៉ុន នាថ្ងៃចន្ទ។
ប្រទេសជប៉ុន ដែលពឹងផ្អែកលើមជ្ឈិមបូព៌ាសម្រាប់ប្រហែល ៩៥ភាគរយនៃការនាំចូលប្រេងរបស់ខ្លួន បានព្យាយាមធ្វើពង្រីកប្រភពផ្គត់ផ្គង់ថាមពល ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមនៅថ្ងៃទី ២៨ ខែកុម្ភៈ បានឃើញទីក្រុងតេអេរ៉ង់បិទច្រកសមុទ្រយ៉ាងមានប្រសិទ្ធភាព។
គម្រោងនៅក្នុងតំបន់ Sakhalin របស់ប្រទេសរុស្ស៊ី មិនរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសកលប្រឆាំងនឹងទីក្រុងមូស្គូដែលត្រូវបានដាក់ចេញ បន្ទាប់ពីខ្លួនបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២ នោះទេ។
របាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុន Taiyo Oil បានទទួលសំណើពីក្រសួងសេដ្ឋកិច្ច ដើម្បីនាចំចូល ប្រេងឆៅនេះ៕

