បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ ស្ថិតក្នុងហានិភ័យ ខណៈអារ៉ាប់រួមប្រាប់ពីការវាយប្រហារដោយក្រុងតេអេរ៉ង់

2026/05/05 11:52:09 pm        66

នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) បទឈប់បាញ់ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងស្ថានភាពរង្គោះរង្គើ ខណៈដែលប្រទេសទាំង២ បានបាញ់ប្រហារតគ្នា នៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ហើយអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) បានរាយការណ៍ពីការវាយប្រហារជាលើកដំបូង ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសកាលពីជិត ១ខែមុន។

មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីប្រតិបត្តិការ ដើម្បីអមដំណើរនាវាដែលជាប់ ឲ្យបានឆ្លងកាត់ច្រកសមុទ្រនេះ ប្រព័ន្ធផ្សេព្វផ្សាយ Fox News បានដកស្រង់សម្តីរបស់លោក ខណៈដែលបានគំរាមកំហែងថា អ៊ីរ៉ង់នឹងត្រូវ «បាត់ឈ្មោះពីផែនដី» នេះ ប្រសិនបើវាយប្រហារនាវាអាមេរិក។

យ៉ាងណាក្ដី អ៊ីរ៉ង់ហាក់ដូចជាមិនញញើតនឹងការគំរាមនោះឡើយ ខណៈដែលប្រទេសនេះបានប្ដេជ្ញាថា នឹងបន្តគ្រប់គ្រងលើច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏តូចចង្អៀតដែលលំហូរប្រេង ១ភាគ៥ របស់ពិភពលោក ឆ្លងកាត់ទីនេះ មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ចំណែកអារ៉ាប់រួម ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងជាដៃគូអារ៉ាប់ដ៏សំខាន់របស់អ៊ីស្រាអែល បានប្រាប់ឲ្យដឹងថា ខ្លួនបានរងការវាយប្រហារដោយមីស៊ីល និងយានដ្រូនពីអ៊ីរ៉ង់។ ក្រសួងការបរទេសអារ៉ាប់រួមបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារទាំងនេះតំណាងឲ្យការកើនឡើងនូវភាពតានតឹងដ៏គ្រោះថ្នាក់ និងជាការរំលោភបំពានមិនអាចទទួលយកបាន ដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខ និងស្ថិរភាពរបស់រដ្ឋ និងសុវត្ថិភាពនៃទឹកដីរបស់ខ្លួន»។

អាជ្ញាធរអារ៉ាប់រួម បានបញ្ជាក់ថា ការវាយប្រហារដែលកំណត់គោលដៅលើរោងចក្រថាមពលមួយកន្លែងនៅក្នុងទីក្រុង Fujairah បានបណ្ដាលឲ្យជនជាតិឥណ្ឌា ៣នាក់រងរបួស។

អំពើហិង្សានេះ បានធ្វើឲ្យរង្គោះរង្គើដល់បទឈប់បាញ់ដែលភាគច្រើនត្រូវបានអនុវត្ត ចាប់តាំងពីថ្ងៃទី៨ ខែមេសាមក៕

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        220
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        206

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm