អាមេរិកបំផ្លាញទូកតូចៗរបស់អ៊ីរ៉ង់ ៦គ្រឿង បាញ់ទម្លាក់មីស៊ីល និងយានដ្រូន ខណៈបើកច្រកសមុទ្រ Hormuz

2026/05/06 12:01:04 am        42

យោធាសហរដ្ឋអាមេរិកបានឲ្យដឹងកាលថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) ថា ខ្លួនបានបំផ្លាញទូកតូចៗរបស់អ៊ីរ៉ង់ចំនួន ៦គ្រឿង ហើយបានស្ទាក់ចាប់មីស៊ីលតម្រង់គោលដៅ និងយានដ្រូនដែលបាញ់ដោយទីក្រុងតេអេរ៉ង់ ខណៈដែលសាធារណរដ្ឋឥស្លាមព្យាយាមរារាំងកិច្ចប្រឹងប្រែងថ្មីរបស់កងទ័ពជើងទឹកអាមេរិកក្នុងការបើកឲ្យការដឹកជញ្ជូនបានឆ្លងកាត់ច្រកសមុទ្រ Hormuz។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមប្រតិបត្តិការ ដែលហៅថា Project Freedom (គម្រោងសេរីភាព) នៅថ្ងៃទី៤ ខែឧសភា ខណៈដែលលោកបានប្រឹងប្រែងដណ្តើមការគ្រប់គ្រងផ្លូវទឹកដ៏សំខាន់មួយនេះ ពីអ៊ីរ៉ង់ បន្ទាប់ពីប្រទេសនេះបានបិទច្រកសមុទ្រ Hormuz យ៉ាងមានប្រសិទ្ធភាព បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមជម្លោះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ប្រមុខបញ្ជាការកណ្តាល ឧត្តមនាវីឯកអាមេរិក លោក Brad Cooper បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញសំណួរថា តើលោកគិតថា បទឈប់បាញ់ដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមេសា នៅតែមានសុពលភាពដែរឬទេ ខណៈដែលអ៊ីរ៉ង់បានបើកការវាយប្រហារនៅក្នុងតំបន់ ក្នុងនោះរួមទាំងការវាយប្រហារដោយយានដ្រូន និងមីស៊ីលលើប្រទេសអារ៉ាប់រួម នៅថ្ងៃទី៤ ខែឧសភាផងដែរ។

ប៉ុន្តែលោក Cooper បានទទួលស្គាល់កិច្ចប្រឹងប្រែងរបស់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ដែលកំពុងបន្តមាន ដើម្បី «រំខាន» ប្រតិបត្តិការរបស់លោក Trump។ លោកបាននិយាយថា៖ «កងកម្លាំង IRGC បានបើកការវាយប្រហារដោយមីស៊ីលតម្រង់គោលដៅ យានដ្រូន និងទូកតូចៗជាច្រើន ទៅលើនាវាដែលយើងកំពុងការពារ។ តែយើងបានកម្ចាត់ការគំរាមកំហែងនីមួយៗតាមរយៈប្រើប្រាស់អាវុធការពារដ៏មានប្រសិទ្ធភាព»។

ជាមួយគ្នានេះ លោក Cooper បានបញ្ជាក់បន្ថែមថា លោក «បានណែនាំយ៉ាងម៉ឺងម់ាត់» ទៅកងកម្លាំងអ៊ីរ៉ង់ឲ្យនៅឆ្ងាយពីធនធានយោធាអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមប្រតិបត្តិការ ដែលលោកបាននិយាយថា ពាក់ព័ន្ធនឹងកងទ័ពអាមេរិកចំនួន ១៥.០០០នាក់ នាវាពិឃាតកងទ័ពជើងទឹកអាមេរិក យន្តហោះជាង ១០០គ្រឿង ទាំងនៅផ្លូវគោក និងទឹក និងធនធានក្រោមសមុទ្រ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm