ការវាយតម្លៃរបស់ចារកម្មអាមេរិកបង្ហាញថា ពេលវេលា ដែលអ៊ីរ៉ង់ត្រូវការដើម្បីសាងសង់អាវុធនុយក្លេអ៊ែរមិនមានការផ្លាស់ប្តូរទេ ចាប់តាំងពីរដូវក្តៅមុន នៅពេលដែលអ្នកវិភាគ បានប៉ាន់ប្រមាណថា ការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានពន្យារពេលរហូតដល់មួយឆ្នាំ។ នេះបើយោងតាមប្រភពបីដែលដឹងច្បាស់ពីបញ្ហានេះ។
ការវាយតម្លៃលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ ង់នៅតែមិនផ្លាស់ប្តូរជាទូទៅ សូម្បីតែបន្ទាប់ពីសង្គ្រាមរយៈពេលពីរខែ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមមួយផ្នែកដើម្បីបញ្ឈប់សាធារណរដ្ឋឥស្លាមពីការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរក៏ដោយ។
ការវាយប្រហារចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ បានផ្តោតលើគោលដៅយោធាធម្មតា ប៉ុន្តែអ៊ីស្រាអែលបានវាយប្រហាររោងចក្រនុយក្លេអ៊ែរសំខាន់ៗមួយចំនួន។
ពេលវេលាដែលបានផ្លាស់ប្តូរ បង្ហាញថា ការរារាំងយ៉ាងខ្លាំងក្លាដល់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ អាចតម្រូវឲ្យបំផ្លាញ ឬដកចេញនូវឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចមានកំហាប់កម្រិតខ្ពស់នៅសេសស់របស់អ៊ីរ៉ង់៕

