ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ទទួលបានការស្វាគមន៍ផ្លូវការនៅក្នុងទីក្រុង Yerevan ប្រទេសអាមេនី នាថ្ងៃអង្គារនេះ ។ ដំណើរទស្សនកិច្ចនេះ បានកើតមានឡើង មុនជំនួបកំពូលទ្វេភាគីលើកដំបូងពុំធ្លាប់មានពីមុនរវាងសហភាពអឺរ៉ុប និងអាមេនី ដែលធ្វើជាប្រធានដោយលោកនាយករដ្ឋមន្រ្តី Nikol Pashinyan ។
ជំនួបកំពូលនេះ ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើថាមពល ការដឹកជញ្ជូន និងការតភ្ជាប់ឌីជីថល ក្នុងនោះក្រុមមេដឹកនាំ ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើសន្តិភាព និងសន្តិសុខ នៅតំបន់ South Caucasus និងការងារប្រឈមសកលជាច្រើនទៀត រួមទាំងបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងនៅអ៊ុយក្រែន ។

ភាគីទាំង ២ ត្រូវបានគេរំពឹងផងដែរថានឹងអនុម័តរបៀបវារៈយុទ្ធសាស្រ្តថ្មី ដើម្បីពង្រឹងភាពជាដៃគូរបស់ពួកគេ ។
ព្រឹត្តការណ៍ការទូតដ៏សំខាន់នេះដែរ បានចាប់ផ្តើមជំហានដ៏សំខាន់មួយសម្រាប់អាមេនី ដែលប្រធានាធិបតីរបស់ពួកគេ បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ឲ្យក្លាយជាច្បាប់ ក្នុងការបង្កើតមូលដ្ឋានច្បាប់សម្រាប់សមាជិកភាពសហភាពអឺរ៉ុប ស្របពេលដែលពួកគេព្យាយាមបង្កើនទំនាក់ទំនងអន្តរជាតិឲ្យហួសពីសម្ព័ន្ធមិត្តរបស់ពួកគេ គឺរុស្ស៊ី ។
ជំនួបកំពូលសហភាពអឺរ៉ុប-អាល់មេនី បានកើតមានឡើង បន្ទាប់ពីជំនួបលើកទី ៨នៃសហគមន៍នយោបាយអឺរ៉ុបដែលនាំឲ្យមានការជួបជុំគ្នារបស់ក្រុមមេដឹកនាំកពីទូទាំងទ្វីបអឺរ៉ុប និងតំបន់ឯនាយនៅរដ្ឋធានី Yerevan របស់អាមេនី ៕
