ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅបុរិវ៉ាទីកង់ បាននិយាយនាថ្ងៃអង្គារនេះថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ជាមួយសម្តេចប៉ាប Leo នៅថ្ងៃព្រហស្បតិ៍ នឹងរួមបញ្ចូល «ការសន្ទនាដោយស្មោះត្រង់» អំពីគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ។
លោក Brian Burch បាននិយាយថា៖«ប្រទេសនានាមានការមិនចុះសម្រុងគ្នា ហើយខ្ញុំគិតថា វិធីមួយក្នុងចំណោមវិធីដែលអ្នកដោះស្រាយរឿងទាំងនោះគឺ…តាមរយៈការសន្ទនាប្រកដោយភាតរភាព និងការដោយស្មោះត្រង់»។
លោក Burch បានប្រាប់អ្នកសារព័ត៌មានថា៖«ខ្ញុំគិតថា លោករដ្ឋមន្ត្រី នឹងមកកាន់ទីនេះ «ដើម្បីធ្វើការសន្ទនាដោយស្មោះត្រង់អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក»៕

