ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky) នៅថ្ងៃអង្គារនេះបានចោទប្រកាន់រុស្ស៊ីថា «ភាពមិនស្មោះត្រង់ទាំងស្រុង»ចំពោះការបើកការវាយប្រហារដ៏សាហាវ ខណៈពេលដែលកំពុងស្វែងរកបទឈប់បាញ់ ដើម្បីរៀបចំក្បួនដង្ហែរទិវាជ័យជម្នះ នៅថ្ងៃទី ០៩ ខែឧសភា នៅទីក្រុងមូស្គូ។

មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារពេញមួយយប់ ដែលបានកើតឡើងបន្ទាប់ពីទីក្រុងមូស្គូ និងទីក្រុងគីវ បានប្រកាសបទឈប់បាញ់ជាឯកតោភាគី ក្នុងរយៈពេលផ្សេងៗគ្នា នៅសប្តាហ៍នេះ។
ទីក្រុងមូស្គូបានប្រកាសបទឈប់បាញ់ក្នុងអំឡុងពេលប្រារព្ធពិធីសង្គ្រាមលោកលើកទី ២ ជាសាធារណៈនៅថ្ងៃទី ០៩ ខែឧសភា ហើយទីក្រុងគីវបាននិយាយថា ខ្លួននឹងបញ្ឈប់ការបាញ់ប្រហារនៅថ្ងៃទី ០៦ ខែឧសភា។
លោក ហ្សេឡិនស្គិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនោះថា៖«នេះគឺជាភាពមិនស្មោះត្រង់ទាំងស្រុងក្នុងការស្នើសុំបទឈប់បាញ់ ដើម្បីរៀបចំព្រឹត្តិការណ៍សា ធារណៈនេះ ខណៈដែលធ្វើការវាយប្រហារដោយមីស៊ីល និងយានដ្រូនបែបនេះជារៀងរាល់ថ្ងៃ មុនពេលមានបទឈប់បាញ់ដាច់ដោយឡែកពីគ្នានោះ»៕
