អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក António Guterres មាននូវការគោរពជាទីបំផុតមួយដល់អ្នករស់រានពីការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Hiroshima និងទីក្រុង Nagasaki ស្របពេលមានក្តីបារម្ភចំពោះភាពរសើប និងការរឹតត្បិតនៅពិព័រណ៍របស់ UN ។ នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យ UNលោក Stéphane Dujarric បានឲ្យដឹងកាលពីថ្ងៃចន្ទក្នុងសន្និសីទសារព័ត៌មាននៅឯទីស្នាក់ការកណ្តាល UN ស្ថិតនៅបុរីញូវយ៉ក ។
នៅក្នុងសន្និសីទសារព័ត៌មាននោះ ក្រុមអ្នកសារព័ត៌មានបានសួរលោក Dujarric ជុំវិញសេចក្តីរាយការណ៍ពីរូបថតត្រូវបានហាមឃាត់នៅពិព័រណ៍ឆ្នាំនេះ ក្នុងនោះស្លាកសញ្ញាព្រមាន ណែនាំឲ្យដាក់នៅច្រកចូលជាលើកដំបូង ។
លោក Dujarric និយាយថា លោកអគ្គលេខាធិការ មាននូវការគោរពជាទីបំផុតមួយចំពោះអ្នករស់រានទាំងអស់នៃគ្រាប់បែកអាតូមិក ទាំងនៅទីក្រុង Hiroshima និងទីក្រុង Nagasaki ដែលការគោរពនៅតែមានជាមួយពួកយើង ។
ថ្លែងពីស្លាកសញ្ញាព្រមាន លោក Dujarric ពន្យល់ថា សម្រាប់ការព្រមាន លោកគិតថា វាគ្រាន់តែជាផ្នែកមួយនៃភាពរសើបខ្លាំងដែលថាពួកយើងនឹងមានក្មេងៗដើរឆ្លងកាត់បន្ទប់ទាំងអស់នេះ ។ លោកគិតថា កន្លែងជាច្រើនក៏មានភាពរសើបបែបនេះដែរ លោកមិនដឹងថា រូបថតណាមួយត្រូវបានហាមឃាត់នោះទេ ប៉ុន្តែលោកនឹងបន្តពិនិត្យមើលបញ្ហាមួយនេះ ។
ពិព័រណ៍ដែលរៀបចំឡើងដោយអង្គការជប៉ុន Nihon Hidankyo ដែលជាចលនារបស់អ្នករស់រានពីគ្រាប់បែកមរមាណូនៅទីក្រុង Hiroshima និងទីក្រុង Nagasaki និងបានឈ្នះពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ ២០២៤ នឹងបង្ហាញរូបថត និងសម្ភារៈពាក់ព័ន្ធនឹងការវាយប្រហារ អំឡុងថ្ងៃចុងក្រោយនៃសង្រ្គាមលោកលើកទី ២ ៕

