ការសិក្សាកាលពីពេលថ្មីៗរបស់ទីភ្នាក់ងារបរិស្ថានអង្គការសហប្រជាជាតិ(UN) បង្ហាញថា គំនរសំរាមដែលលាតសន្ធឹងចេញពីភ្នំនៅតំបន់ជាយក្រុងនៃរដ្ឋធានី Santiago របស់ប្រទេសឈីលី ស្ថិតក្នុងចំណោមប្រភពដ៏ច្រើនបំផុតនៃឧស្ម័នមេតានដែលធ្វើឲ្យឡើងកម្តៅផែនដី ។
យោងតាមទិន្នន័យពីរូបភាពផ្កាយរណបចេញផ្សាយដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) បានឲ្យដឹងកាលពីខែមេសាថា គំនរសំរាម Lomas Los Colorados ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១លើបញ្ជីគំនរសំរាម ៥០កន្លែងមានកម្រិតខ្ពស់បំផុតនៃការបញ្ចេញឧស្ម័នមេតានៅជុំវិញពិភពលោក ។
ស្ថិតនៅចម្ងាយប្រហែល ៦០គ.ម ភាគខាងជើងរដ្ឋធានី Santiago គំនរសំរាមនេះ ទទួលបានកាកសំណល់ពីតំបន់ទីក្រុងរណប ដែលមានពលរដ្ឋរស់នៅជាង ៧លាននាក់ ។
ក្រុមហ៊ុន KDM Empresas និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្មវិធី UNEP ដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ ២០០៧រហូតមក ចាប់បានឧស្ម័នមេតាន ហើយនិងប្រែក្លាយវាទៅជាជីវឧស្ម័ន ដើម្បីជួយផ្តល់ប្រេងឥន្ធនៈដល់ស្ថានីយថាមពលក្នុងស្រុក ៕

