ក្រុមជនជាតិភាគតិច និងប្រជាកសិករ បានដើរចូលដល់តំបន់ភាគកណ្តាលទីក្រុង La Paz កាលពីថ្ងៃចន្ទ ក្រោយការដង្ហែរក្បួនរយៈពេល ២៥ថ្ងៃ ចម្ងាយ ១ពាន់គ.ម ចេញពីខេត្តភាគខាងជើង Pando របស់បូលីវី ដើម្បីទាមទារលុបចោលច្បាប់ឆ្នាំ ១៧២០ ដែលពួកគេនិយាយថា បានគំរាមកំហែងដល់សន្តិសុខដីធ្លីរបស់ពួកគេ ។
ក្រុមអ្នកដង្ហែរក្បួនមកពីតំបន់វាលទំនាបប្រទេសបូលីវី បានធ្វើដំណើរទៅដល់រដ្ឋធានីដោយមានកាន់ទង់ជាតិ លេងដូរតន្រ្តី និងកាន់ស្លាកសញ្ញាតវ៉ា មុនពេលជួបជុំគ្នានៅកណ្តាលទីក្រុង ដើម្បីជំរុញការទាមទាររបស់ពួកគេ ។
ក្រុមបាតុករនិយាយថា ច្បាប់នេះនឹងអាចបើកផ្លូវសម្រាប់ប្រមូលដីធ្លីច្រើនជាងមុន នៅតំបន់ភាគខាងកើតបូលីវី ដោយអនុញ្ញាតឲ្យកម្មសិទ្ធិកសិកម្មខ្នាតតូច ផ្លាស់ប្តូរដោយស្ម័គ្រចិត្តទៅជាអចលនទ្រព្យខ្នាតមធ្យម តាមរយៈដំណើរការរដ្ឋបាល នៅមុខវិទ្យាស្ថានជាតិកំណែទម្រង់កសិកម្ម ។
លោក Bertha Bejarano គឺជាពលរដ្ឋមកពីជនជាតិភាគិតិច San Ignacio del Beni និយាយថា វិធានការនេះ នឹងប្រែក្លាយដីធ្លីរបស់ពួកយើងនៅជាទំនិញដោះដូរ ហើយធ្វើឲ្យចុះខ្សោយការការពារដែនដីជនជាតិភាគតិចរបស់ពួកយើង ៕