កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»

2026/05/06 02:49:17 am        122


មេធាវីរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) បាននិយាយថា នៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ កូនប្រុសរបស់មេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែងរបស់សហភាពមីយ៉ាន់ម៉ារូបនេះ បានស្នើឲ្យមានជំនួយពីប្រទេសបារាំង ដើម្បីស្វែងរកភស្តុតាងដែលផ្ទៀងផ្ទាត់បានដោយឯករាជ្យ អំពីជីវិតម្តាយរបស់លោក បន្ទាប់ពីរូបគាត់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងផ្ទះ។

កាលពីសប្តាហ៍មុន មេដឹកនាំយោធាដែលបានក្លាយជាប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក មីន អ៊ុងឡាំង (Min Aung Hlaing) បានបញ្ជាឲ្យផ្លាស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៨០ឆ្នាំរូបនេះចេញពីមន្ទីរឃុំឃាំង ពោលគឺ ៥ឆ្នាំបន្ទាប់ពីរូបគាត់ត្រូវបានឃុំខ្លួន ដោយមានរដ្ឋប្រហារ។ ប៉ុន្តែកូនប្រុសរបស់លោកស្រី គឺលោក Kim Aris និយាយថា រូបលោកនៅតែមិនទាន់ទទួលបានដំណឹងពីម្តាយរបស់លោកនៅឡើយទេ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលសារព័ត៌មាន AFP បានឃើញ លោកបានសរសេរថា៖ «ខ្ញុំសូមអង្វរប្រទេសបារាំងឲ្យគាំទ្រការអំពាវនាវរបស់ខ្ញុំ ដើម្បីឲ្យយើងអាចទទួលបានភស្តុតាងពីការរស់រានមានជីវិតដែលត្រូវបានផ្ទៀងផ្ទាត់បានដោយឯករាជ្យ និងដើម្បីឲ្យសិទ្ធិជាមូលដ្ឋានរបស់គាត់ត្រូវបានធានា ដែលមានដូចជាការថែទាំសុខភាពសមស្រប ការទាក់ទងជាមួយមេធាវីរបស់គាត់ និងក្រុមគ្រួសាររបស់គាត់»។

មេធាវីរបស់លោកស្រី ស៊ូជី គឺលោក Francois Zimeray បាននិយាយថា លោក Aris បានប្រគល់លិខិតនោះទៅរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot នៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី៥ ខែឧសភានេះ។

គួរបញ្ជាក់ថា លោក Min Aung Hlaing បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី ក្នុងឆ្នាំ២០២១ ដោយឃុំខ្លួនលោកស្រី ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើន ដែលក្រុមសិទ្ធិមនុស្ស លើកឡើងថា ត្រូវបានរៀបចំឡើង ដើម្បីរុញលោកស្រីឲ្យក្រៅឆាកនយោបាយ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm