សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់

2026/05/06 04:14:02 am        23

សិស្សស្រី Michelle Figredo វ័យ ១៦ឆ្នាំ អង្គុយនៅតុក្នុងផ្ទះរបស់នាង អំឡុងពេលរៀនតាមអនឡាញនាថ្ងៃអង្គារនេះ ស្របពេលដែលនិស្សិតនៅទីក្រុងឌូបៃ វិលត្រឡប់មករៀនតាមផ្ទះវិញ បន្ទាប់ពីការវាយប្រហារយានដ្រូន និងមីស៊ីលមកលើអារ៉ាប់រួមកាលពីល្ងាចថ្ងៃចន្ទ ។

ក្រោយការវាយប្រហារភ្លាមៗ ក្រសួងអប់រំអារ៉ាប់រួម ប្រកាសពីការអនុវត្តការរៀនពីចម្ងាយនៅទូទាំងប្រទេស ហើយរយៈពេលរៀនអាចនឹងបន្ត បើសិនជាចាំបាច់ ។

នាង Figredo និយាយថា នាងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការប្រកាសអាសន្នកាលពីថ្ងៃចន្ទ ជាមួយនឹងការផ្ញើសារពីអាជ្ញាធរអារ៉ាប់រួមព្រមានពីការគំរាមកំហែងមីស៊ីលដ៏មានសក្តានុពល ក្រោយរូបនាងមើលឃើញថា ភាពស្ងប់ស្ងាត់មានមួយរយៈពេលរួចមកនោះ ។

នាងបន្តថា ការទទួលបានដំណឹងមួយនេះ ធ្វើឲ្យនាងខកចិត្តជាខ្លាំង ពេលដែលនាងលែងបានប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ដែលទទួលបានពីបរិស្ថានក្នុងសាលារៀន ។

នាយិកាសាលាអ្នកស្រី Chitra Sharma និយាយថា អ្នកស្រីបន់ឲ្យតែពិភពលោកមានការវាយតម្លៃត្រឹមត្រូវ ហើយវិស័យការទូត និងការសន្ទនាគ្នា កើតចេញជារូបរាងឡើង ។

ក្រោយមកនៅថ្ងៃចន្ទនោះ ក្រសួងមហាផ្ទៃអារ៉ាប់រួម និយាយថា ពលរដ្ឋអាចចាប់ផ្តើមឡើងវិញសកម្មភាពធម្មតាប្រចាំថ្ងៃរបស់ពួកគេវិញបាន ខណៈបន្តប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការបង្ការទុកជាមុន ។

ទោះបីជាយ៉ាងណាក៏ដោយ រយៈពេលកន្លះម៉ោងមុននេះ ការប្រកាសអាសន្នតាមទូរស័ព្ទដៃ បានស្នើសុំឲ្យអ្នកស្រុកស្វែងរកបន្ទាន់ទីសុវត្ថិភាព ហើយនិងរង់ចាំការណែនាំបន្ថែមទៀត ។ វាគឺជាការប្រកាសអាសន្នលើកដំបូងចេញដោយអាជ្ញាធរ ចាប់តាំងពីដើមខែមេសារហូតមក ។

សូមបញ្ជាក់ថា ការវាយប្រហារបានស្ងប់ស្ងាត់ទៅវិញនៅក្នុងតំបន់ បន្ទាប់ពីបទឈប់បាញ់សម្របសម្រួលដោយប៉ាគីស្ថាន រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចូលជាធរមាន កាលពីថ្ងៃទី ៨ ខែមេសា ដើម្បីផ្អាកការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាយរយៈពេលជាង ២ខែនៅក្នុងតំបន់ឈូងសមុទ្រ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm