ភ្នំពេញ ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធការសុំចុះបញ្ជីបេក្ខជនចុះឈ្មោះគណបក្សនយោបាយបោះឆ្នោត និងបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ពុំមានអ្វីត្រូវកែប្រែទេ ពីព្រោះការដោះស្រាយទាំងអស់របស់ គ.ជ.ប ផ្នែកលើច្បាប់។
ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាមួយតំណាងគណបក្សភ្លើងទៀន នាព្រឹកថ្ងៃទី ទី១១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប៕


