ទីបញ្ជាការយោធាជាន់ខ្ពស់៖ អ៊ីរ៉ង់មិនបានវាយប្រហារអេមីរ៉ាតអារ៉ាប់រួម ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះទេ

2026/05/06 09:16:22 pm        142

 ទីបញ្ជាការយោធាជាន់ខ្ពស់ Khatam al-Anbiyaរបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ មិនបានធ្វើប្រតិបត្តិការមីស៊ីល ឬយានដ្រូនប្រឆាំងនឹងអារ៉ាប់រួម (UAE) ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars ។

អ្នកនាំពាក្យទីបញ្ជាការ លោក Ebrahim Zolfaghari បានធ្វើសេចក្តីប្រកាសនេះ ដោយសង្កត់ធ្ងន់ថា ប្រសិនបើអ៊ីរ៉ង់បានចាត់វិធានការបែបនេះ យើងនឹងប្រកាសវាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់»។

លោកបានបដិសេធរបាយការណ៍មួយរបស់អេមីរ៉ាតអារ៉ាប់រួម ដែលបានចោទប្រកាន់អ៊ីរ៉ង់ពីបទបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលប្រឆាំងនឹងប្រទេសនេះ ដោយអំពាវនាវដល់មន្ត្រី និងរដ្ឋបុរសរបស់ អារ៉ាប់រួម កុំឲ្យប្រទេសរបស់ពួកគេធ្លាក់ចូលទៅក្នុងអន្ទាក់ដែលដាក់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក Zolfaghari ក៏បានជំរុញឲ្យពួកគេកុំធ្វើ «ការឈ្លានពានដោយប្រើប្រព័ន្ធផ្សព្វផ្សាយ» ប្រឆាំងនឹង    អ៊ីរ៉ង់ និងចោទប្រកាន់ «ដោយមិនសមហេតុផល» ប្រឆាំងនឹងប្រទេសនេះ ដោយកត់សម្គាល់ថា អេមីរ៉ាតអារ៉ាប់រួមបានក្លាយជាមូលដ្ឋានសំខាន់មួយរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់អាស៊ីខាងលិច និងជាទីតាំងរបស់កងទ័ព និងគ្រឿងយុទ្ធោបករណ៍ភាគច្រើនរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm