សិស្សថ្នាក់វិទ្យាល័យ ចាប់អារម្មណ៍លើការរៀបចំពិព័រណ៍ជំនាញនៅថ្នាក់ឧត្តមសិក្សា

2026/05/06 09:17:33 pm        224

សិស្សថ្នាក់វិទ្យាល័យ ពិសេសសិស្សនៅកម្រិតថ្នាក់ទី ១២ មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​មុខ​ជំនាញ​សិក្សា​នៅកម្រិតឧត្តមសិក្សា។ ជាក់ស្ដែងនៅថ្ងៃនេះ សិស្សវិទ្យាល័យនៅរាជធានីភ្នំពេញ ជា​ច្រើន​រយ​នាក់ បានចូលរួមស្វែងយល់ ក្នុងពិព័រណ៍មុខជំនាញសិក្សា និងកម្មវិធីពីស្ទែម របស់​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ។

សិស្សថ្នាក់វិទ្យាល័យ ពិសេសសិស្សនៅកម្រិតថ្នាក់ទី ១២ ជាច្រើនរយនាក់ បានមក​ចូល​រួម​ក្នុង​ពិព័រណ៍​ជំនាញ​សិក្សា និងកម្មវិធីពីស្ទែម ដែលសាកលវិទ្យាល័យពុទ្ធិសាស្ត្រ រៀបចំឡើង។ ចូល​រួម​ក្នុង​គោល​ដៅ​រួមមួយ គឺម្នាក់ៗចង់សិក្សាស្វែងយល់លម្អិត លើមុខជំនាញសិក្សានានា ដែល​សាលា​មាន​ក៏ដូចជាសិក្សាលម្អិត លើកម្មវិធីសិក្សា ក៏ដូចជាឱកាសការងារ សម្រាប់មុខជំនាញនីមួយៗ និង​ពិសេសភាពសមស្របនៃសមត្ថភាពខ្លួនទៅលើមុខជំនាញទាំងនោះ។

ពួកគេ​ម្នាក់ៗចូលសាកសួរស្វែងយល់ គ្រប់មុខជំនាញ។ ពិសេសមុខជំនាញ ក្នុងវិស័យ​សុខាភិបាល​ ទាំងផ្នែកគិលានុបដ្ឋាក ផ្នែកឆ្មប និងផ្នែកផ្សេងៗទៀត។ សិស្សវិទ្យាល័យ ដែល​បាន​ចូល​រួម​ក្នុងពិព័រណ៍នេះ ក៏ឱកាសសាកល្បងអនុវត្តដោយផ្ទាល់ ជាក់ស្តែងពួកគេបានចូលរួមអនុវត្ត ការ​រៀន​ពីរបៀបចាក់ថ្នាំដោយផ្ទាល់ ហើយបាន​បង្ហាញ​ការ​ពេញ​ចិត្ត​ដែល​បាន​ចូល​រួម​ពិព័រណ៍​ជំនាញ​សិក្សា​នេះ ព្រោះឆ្នាំនេះជាឆ្នាំចុងក្រោយសម្រាប់ការសិក្សានៅថ្នាក់វិទ្យាល័យ។

ក្នុងការ​រៀបចំពិព័រណ៍ជំនាញសិក្សានេះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សា សាកល​វិទ្យាល័យ ​ពុទ្ធិសាស្ត្រ បានលើកឡើងថា សាកលវិទ្យាល័យ បានបង្កើតឡើងតាំងពីឆ្នាំ ២០០៧។ សាកលវិទ្យាល័យ មានគោលដៅនិងមានភាពរួចរាល់ជានិច្ច ក្នុងការ​ចូលរួ​ម​បង្កើត​មូល​ធន​មនុស្ស​សម្រាប់​អនាគត​សង្គមជាតិកម្ពុជា។ ឯកឧត្តមថា ការរៀបចំកម្មវិធីពិព័រណ៍ជំនាញសិក្សានេះ គឺ​មាន​គោល​ដៅដែលជាការតម្រង់ទិសដល់សិស្សវិទ្យាល័យ។ តម្រង់ទិស ឱ្យសិស្សវិទ្យាល័យ​បាន​សិក្សា​ស្វែង​យល់លម្អិតលើមុខជំនាញសិក្សា តម្រង់ទិសឱ្យសិស្សបានត្រៀមខ្លួន ពង្រឹងសមត្ថភាព​ខ្លួន ​ដើម្បីមានភាពរួចរាល់សម្រាប់មុខជំនាញសិក្សាដែលខ្លួនជ្រើសរើស៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm