លោក Marco Rubio រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រហ័រមូស គឺជាការការពារខ្លួនជាជាងការវាយលុក។

លោកបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖«អ្វីដែលសំខាន់សម្រាប់អ្នករាយការណ៍ និងសម្រាប់មនុស្សគ្រប់គ្នាឲ្យយល់ គឺថា នេះមិនមែនជាប្រតិបត្តិការវាយលុកទេ។ នេះគឺជាប្រតិបត្តិការការពារខ្លួន ហើយអ្វីដែលវាមានន័យ គឺសាមញ្ញណាស់ថា គ្មានការបាញ់ប្រហារទេ ប្រសិនបើយើងមិនត្រូវបានបាញ់ ពីដំបូងនោះ។ តាមពិត យើងមិនវាយប្រហារពួកគេទេ។ យើងមិនបានវាយប្រហារទេ ប៉ុន្តែប្រសិនបើពួកគេកំពុងវាយប្រហារយើង ពួកគេកំពុងវាយប្រហារលើនាវា ដូច្នេះយើងចាំបាច់ត្រូវឆ្លើយតបទៅនឹងរឿងនេះ»។

លោកបានសង្កត់ធ្ងន់ថា៖«ចំណែកច្បាប់អន្តរជាតិ គឺច្បាស់លាស់ណាស់»។ «គ្មានប្រទេសណាអាចគ្រប់គ្រងផ្លូវទឹកអន្តរជាតិបានទេ។ ពុំមានច្បាប់អន្តរជាតិណាដែលអនុញ្ញាតឲ្យអ្នកនិយាយថា ខ្ញុំនឹងដាក់មីននៅក្នុងផ្ទៃទឹកអន្តរជាតិ ហើយខ្ញុំនឹងបំផ្ទុះនាវាដែលមិនស្តាប់យើង ហើយព្យាយាមឆ្លងកាត់នោះទេ។ នេះហើយ គឺជាអ្វីដែលអ៊ីរ៉ង់កំពុងធ្វើ»៕