Napoli ព្រមព្រៀងទិញផ្តាច់ Rasmus Hojlund ពី Manchester United ៣៨ លានផោន

2026/05/06 02:52:20 pm        114

ក្លិបបាល់ទាត់អង់គ្លេស Manchester United នឹងទទួលបានប្រាក់ចំណូលមួយចំនួន​ធំ​ក្នុង​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់ពីក្លិបអ៊ីតាលី Napoli បញ្ជាក់ថាពួកគេនឹងទិញផ្តាច់ខ្សែប្រយុទ្ធ Rasmus Hojlund​ ក្នុងតម្លៃប្រមាណ ៣៨ លានផោន។

តាមព័ត៌មានកីឡាករជម្រើសជាតិដាណឺម៉ាករូបនេះ បានព្រម​ព្រៀង​លើ​កិច្ច​សន្យា​រយៈ​ពេល​វែង​ថ្មី​មួយ​ជាមួយ Napoli រួចរាល់ហើយ។ Hojlund បានផ្ទេរទៅកាន់ Napoli ក្នុងទម្រង់ខ្ចីជើង​មួយ​រដូវ​កាល​ក​ន្លងមក បន្ទាប់ពីមិនអាចបង្ហាញសមត្ថភាពបានល្អនៅ Old Trafford។

ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ បានផ្ទេរមក United ពី Atalanta ក្នុងតម្លៃ ៧៦ លានផោន នៅឆ្នាំ ២០២៣ ប៉ុន្តែត្រូវបានចាត់ទុកថាជាការវិនិយោគមិនបរាជ័យមួយសម្រាប់ក្លិប តាមរយៈ​ការ​បង្ហាញ​ទម្រង់លេងមិនល្អរកបានត្រឹមតែ ២៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ ប្រកួតគ្រប់ក្របខណ្ឌ មុន​ពេលក្លិបសម្រេចចិត្តអនុញ្ញាតឲ្យចាកចេញ។

យ៉ាងណាមិញ ចាប់តាំងពីចូលរួមជាមួយ Napoli កីឡាករ​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ ដោយរកបាន ១១ គ្រាប់បាល់ ក្នុង ៣០ ប្រកួតនៅលីគ Serie A ក្រោមកា​រ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ Antonio Conte។

ដំបូងឡើយ ការផ្ទេរជាអចិន្ត្រៃយ៍នេះ ត្រូវបានគេរំពឹងថា នឹងអាស្រ័យលើការដែល Napoli ទទួល​បាន​កៅ​អីចូលរួមប្រកួត UEFA Champions League រឺអត់។ ប៉ុន្តែប្រធានផ្នែកកីឡារបស់ក្លិប Giovanni Manna បានបញ្ជាក់យ៉ាងច្បាស់ថា ក្លិបនឹងរក្សាទុក Hojlund ទោះជា​លទ្ធ​ផល​យ៉ាង​ណា​ក៏​ដោយ​៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

លោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
2026/05/08 02:23:06 pm        1
ក្លិបអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបទាំងបីកម្រិតលើកដំបូង
2026/05/08 02:13:55 pm        1
តារាចម្រៀងប៉ុប Shakira បញ្ចេញបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
2026/05/08 12:40:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន

2026/05/08 09:47:28 pm
​កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
2026/05/08 09:37:47 pm
​ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
2026/05/08 08:40:24 pm
​អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
2026/05/08 08:30:45 pm
​អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
2026/05/08 08:28:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/07 07:38:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/08 07:03:47 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am