កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដជាង៣០ម៉ឺនពីប្រទេសឥណ្ឌា ខណៈថ្ងៃនេះមកដល់កម្ពុជា២០មុឺនដូស

2022/04/11 07:10:51 pm        767

ភ្នំពេញ ៖ កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដជាង៣០ម៉ឺនពីប្រទេសឥណ្ឌា ខណៈថ្ងៃនេះមកដល់កម្ពុជា២០មុឺនដូស។

​លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២២នេះ បានអញ្ចើញមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទកូវីដសែល ជាជំនួយរបស់សាធារណរដ្ឋឥណ្ឌា សរុប៣២៥,០០០ដូស ក្នុងនោះ២០ម៉ឺនដូស មកដល់កម្ពុជានៅថ្ងៃនេះ និងនៅសល់ជាង១២ម៉ឺនដូសទៀត អាចនឹងមកដល់នៅថ្ងៃទី១៤ ខែមេសាខាងមុខនេះ។ ពិធីប្រគល់-ទទួលវ៉ាក់សាំង នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែមេសា ស្ថិតនៅវិមានសន្តិភាព។ 

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បានឲ្យដឹងថា ថ្ងៃនេះកម្ពុជា ទទួលបានវ៉ាក់សាំង ជាជំនួយឥតសំណងរបស់ឥណ្ឌា ហើយ

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-19។ បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជិត៥០លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ដល់ដូសទី៤។

សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-19 អាចទៅទទួលការចាក់វ៉ាក់សាំងបាន នៅទីតាំងសុខាភិបាលសាធារណៈ ដោយភ្ជាប់ទៅជាមួយកាតចាក់វ៉ាក់សាំង សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បានបន្ថែមទៀតថា កម្ពុជា ទទួលបានវ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានចាប់ផ្តើមបើកការចាក់ជូនប្រជាពលរដ្ឋជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ តាមផែនការមេរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 ក្នុងក្របខណ្ឌទូទាំងប្រទេស ការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុ១៨ឆ្នាំឡើង គោលដៅ១០លាននាក់ ឱ្យសម្រេចបាននៅពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែការអនុវត្តជាក់ស្តែងសម្រេចបាននៅអំឡុងខែតុលា ឆ្នាំ២០២១។ ការសម្រេចបានមុនផែនការ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់បានលើកឡើងពីកត្តាចំនួន៥ចំណុចរួមមាន៖ទី១.ការដឹកនាំច្បាស់លាស់ ទាំងការគិត និងអនុវត្ត ទី២.កម្ពុជាមានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងៗគឺជាប្រភពគាំទ្រ ទី៣.កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗតែម្តង ពោលបន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំងគឺចាប់ផ្តើមអនុវត្តតែម្តង ទី៤.កម្ពុជាមានធនធានមនុស្ស សម្រាប់ដំណើរការចាក់វ៉ាក់សាំង ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្ម័គ្រចិត្ត បូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់ និងទី៥.មានការចូលរួមពីប្រជាជនជួយជាថវិកាទិញវ៉ាក់សាំង និងការចូលរួមទទួលយកវ៉ាក់សាំងដោយស្ម័គ្រចិត្ត៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm