កូនប្រុសដែលជាមហាសេដ្ឋីរបស់ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះសម្រាប់តួនាទីដឹកនាំនៅក្នុងគណបក្ស Fatah ជាគណបក្សនយោបាយរបស់ឪពុកខ្លួន ដែលមានអាយុ ៩០ឆ្នាំហើយនោះ។

លោក Yasser Abbas មានវ័យ ៦៤ ឆ្នាំ នឹងស្វែងរកជ័យជម្នះមួយក្នុងចំណោម ១៨ អាសនៈនៅក្នុងគណៈកម្មាធិការកណ្តាលរបស់គណបក្ស Fatah ដែលកំពុងត្រូវបានប្រកួតប្រជែងនៅក្នុងសន្និសីទគណបក្សមួយ នៅទីក្រុង Ramallah ចាប់ពីថ្ងៃទី ១៤-១៦ ខែឧសភា ដែលជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំ។
ការចូលប្រឡូកក្នុងកិច្ចការនយោបាយនេះ បានជំរុញឲ្យមានការរំពឹងទុកថា លោកប្រធានអាជ្ញាធរនេះ
អាចនឹងកំពុងស្វែងរកការដាក់កូនប្រុសរបស់ខ្លួនឲ្យឡើងជំនួសលោក ជាប្រធានគណបក្ស Fatah ដែលគ្រប់គ្រងអាជ្ញាធរប៉ាឡេស្ទីន។

លោក Yasser Abbas គ្រប់គ្រងក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនម៉ៅការនៅក្នុងតំបន់វេសបែង។ លោកបានជួបប្រជុំថ្មីៗនេះជាមួយស្ថាប័នសន្តិសុខប៉ាឡេស្ទីន និងក្រុមតំណាងឲ្យអ្នកទោស ជាក្រុមអ្នកបោះឆ្នោតដ៏សំខាន់មួយដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល៕