Phil Foden ព្រមព្រៀងកិច្ចសន្យាថ្មី ៤ឆ្នាំបន្ថែមជាមួយ Manchester City

2026/05/06 10:14:55 pm        213

កីឡាករអង់គ្លេស Phil Foden បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំ​ជា​មួយ​ក្លិបបាល់ទាត់ Manchester City ដែលនឹងធ្វើឲ្យរូបគេបន្តស្នាក់នៅកីឡដ្ឋាន Etihad រហូត​ដល់ឆ្នាំ ២០៣០ ហើយមានជម្រើសបន្ថែមមួយឆ្នាំទៀតផងដែរ។

កីឡាករវ័យ ២៥ ឆ្នាំរូបនេះ មានកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែ​ការ​ព្រមព្រៀងលើលក្ខខណ្ឌថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការ​បន្តសហការ​គ្នា​ទៅ​មុខ ទោះបីជា Foden កំពុងជួបបញ្ហាទម្រង់លេងមួយរយៈចុងក្រោយក៏ដោយ និងមិនទាន់រក​គ្រាប់​បាល់បានចាប់តាំងពីថ្ងៃទី ១៤ ខែធ្នូកន្លងមកម្ល៉េះ។

នៅក្នុងការប្រកួតចុងក្រោយ កាលពីថ្ងៃចន្ទ កន្លងទៅ Foden បានចូលលេងជាកីឡាករបម្រុង ក្នុងការប្រកួតស្មើគ្នា ៣-៣ ជាមួយ Everton ដែលលទ្ធផលនេះធ្វើឲ្យ City ត្រូវតាមពីក្រោយ ៥ ពិន្ទុពីក្រុមកំពូលតារាង Arsenal ក្នុងក្របខណ្ឌ Premier League ខណៈពួកគេនៅមានមួយប្រកួតនៅដៃ។

ចំពោះកម្រិតជាតិ Foden កំពុងសង្ឃឹមថានឹងអាចរកកន្លែងមួយក្នុងបញ្ជីកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស ដែលដឹកនាំដោយគ្រូបង្វឹក Thomas Tuchel សម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup នៅរដូវក្តៅខាងមុខ។ ទោះយ៉ាងណា Tuchel បានបញ្ជាក់កាលពីខែមុនថា តំណែងរបស់ Foden នៅក្នុងក្រុមមិនទាន់ធានាបានទេ។

គួររំលឹកថា Foden បានចាប់ផ្តើមលេងឲ្យក្រុមដំបូងរបស់ Manchester City តាំងពីអាយុ ១៧ ឆ្នាំក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola ហើយរហូតមកដល់ពេលនេះ គាត់បានបង្ហាញខ្លួនសរុប ៣៦៥ ប្រកួត ឈ្នះពានរង្វាន់ Premier League ចំនួន ៦ ដង UEFA Champions League ១ ដង និងពាន FA Cup ចំនួន ២ ដងជាមួយក្លិប៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

លោក Conor៖ គ្មានលេសត្រូវប្រកែក ក្រោយ ISI ផ្ដល់អ្វីៗគ្រប់យ៉ាង និងចាំអ៊ុតលទ្ធផលនៅចុងរដូវកាល
2026/08/18 03:06:45 pm        264
ពានបាល់ទះ សម្ដេចធិបតី នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹង​ក្រុម​កម្ពុជា​ត្រៀម​ការ​ប្រកួត​អន្ដរជាតិនានា
2026/08/18 02:17:16 pm        178
ព្រះខ័នរាជស្វាយរៀង ត្រូវជួបជើងឯករង AFC Champion League Elite, Machida Zelvia
2026/08/18 02:04:22 pm        341

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិអាមេរិកប៉ាឡេស្ទីចំណាយពេលពេញមួយយប់ជាមួយគ្រួសារក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល

2026/08/18 09:01:25 pm
​កាតានិយាយថា កិច្ចព្រមព្រៀងច្រកសមុទ្រ Hormuz អាចនឹងជួយឲ្យវិលត្រឡប់ទៅរកកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់
2026/08/18 08:44:19 pm
​ប្រធានាធិបតីចិន លោក Xi ជំរុញកុំ​ឱ្យ​ «បំផ្លាញ» ឋានៈជា «តំបន់សន្តិភាព» របស់អាមេរិកឡាទីន
2026/08/18 08:21:59 pm
​បេសកជន៖ អាមេរិក​បារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើមូលដ្ឋានទ័ពអាកាសស៊ីរី
2026/08/18 08:19:55 pm
​មនុស្សយ៉ាង​តចិច​ ២៥នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារនៅរដ្ឋ​ Plateau របស់នីហ្សេរីយ៉ា
2026/08/18 07:53:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/18 02:32:45 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/17 03:32:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm