អាជ្ញាធរ និងសាក្សីបាននិយាយថា ក្មេងជំទង់ម្នាក់ បានបាញ់សម្លាប់សមាជិកបុគ្គលិកពីរនាក់ និងបណ្តាលឱ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួស រួមទាំងសិស្សសាលាម្នាក់ នៅសាលារៀនមួយកន្លែងភាគឦសានប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ ដែលជំរុញឱ្យសិស្សដែលភ័យខ្លាចព្យាយាមរត់គេចខ្លួន។

រដ្ឋាភិបាលតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទបាញ់ប្រហារនៅវិទ្យាស្ថាន Sao Jose ក្នុងទីក្រុង Rio Branco រដ្ឋធានីនៃរដ្ឋ Acre។

អ្នកទទួលភ្ញៀវនៅសណ្ឋាគារមួយកន្លែងដែលនៅជាប់នឹងសាលារៀន បាននិយាយថា នៅពេលដែលការបាញ់ប្រហារបានចាប់ផ្តើម សិស្សមួយចំនួនបានព្យាយាមឡើងលើជញ្ជាំងដែលបែងចែកសាលារៀន និងសណ្ឋាគារ។
អ្នកទទួលភ្ញៀវនៅសណ្ឋាគាររូបនេះនិយាយថា «ជញ្ជាំង មានកម្ពស់៦ម៉ែត្រ ហើយមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលអាចឡើងលើវាបាន និងបាននៅទីនោះ ក្នុងសណ្ឋាគារ។ មនុស្សផ្សេងទៀតត្រូវនៅលើដំបូលសាលារៀនខណៈព្យាយាមគេចខ្លួន» ។