ក្រុមហ៊ុនដឹកជញ្ជូនបារាំង CMA CGM បាននិយាយនៅថ្ងៃពុធនេះថា នាវាមួយគ្រឿងរបស់ខ្លួនគឺ San Antonio ត្រូវរងការវាយប្រហារមួយ ខណៈពេលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលបានបណ្តាលឲ្យ មានអ្បករបួសក្នុងចំណោមសមាជិកនាវិក និងខូចខាតដល់នាវានោះ។
ក្រុមហ៊ុន CMA CGM បានលើកឡើងថា ឧប្បត្តិហេតុនេះដែល បានកើតឡើងកាលពីថ្ងៃអង្គារ គឺជាការរំខានចុងក្រោយបំផុតនៅក្នុងផ្លូវដឹកជញ្ជូនដ៏សំខាន់ អំឡុងពេលជម្លោះនៅមជ្ឈិមបូព៌ា។ សង្គ្រាមនេះ បានរារាំងនាវារាប់រយគ្រឿង និងបានធ្វើឲ្យពាណិជ្ជកម្មប្រេងសកលប្រហែល ២០ ភាគរយជាប់គាំង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងផ្អាកប្រតិបត្តិការ ក្នុងការជួយអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូសមួយរយៈពេលខ្លី ដោយលើកឡើងពី «វឌ្ឍនភាពដ៏អស្ចារ្យ»ឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាមួយអ៊ីរ៉ង់។
ក្រុមហ៊ុន CMA CGM បាននិយាយថា សមាជិកនាវិកដែលរងរបួសពីនាវា San Antonio ត្រូវបានជម្លៀសចេញ ហើយកំពុងត្រូវបានផ្តល់ការថែទាំសុខភាព។ ក្រុមហ៊ុននេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើហេតុការណ៍នេះទេ៕

