ព្រះសីហនុ ៖ ក្រុមកីឡាទាញព្រ័ត្របុរស នារី មកពីខេត្តនានាដូចជាស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម ក្រចេះ កណ្តាល កំពត ព្រះសីហនុ ខេត្តព្រះវិហារ និងបាត់ដំបង និងក្រុមជើងទឹក បានចូលរួមប្រកួតកីឡាទាញព្រ័ត្រលើកឆ្នេរខ្សាច់ជ្រើសរើសជើងឯកជាតិ ឆ្នាំ២០២២ នៅឆ្នេរឯករាជខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍រៀបចំការប្រកួតបានបង្ហាញថាការប្រកួតមានបីវិញ្ញា គឺវិញ្ញាសាបុរស ៨នាក់ទល់នឹង៨នាក់ វិញ្ញាសានារី ៨នាក់ទល់នឹង៨នាក់ និងវិញ្ញាសារចម្រុះបុរសនារី ដោយធ្វើការប្រកួតពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញពេញមួយថ្ងៃទី១១ ខែមេសា វិញ្ញសាចម្រុះ៨នាក់ទល់នឹង៨នាក់ ក្រុមខេត្តស្វាយរៀង ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយជួបជាមួយខេត្ត កំពត និងខេត្តបាត់ដំបង ប្រកួតជាមួយខេត្តកំពង់ចាម។
ចំនែកវិញ្ញសានារី ខេត្តស្វាយរៀង ជួបជាមួយខេត្តព្រះវិហារ ខណៈដែលខេត្តកំពតប្រកួតជាមួយខេត្តកណ្តាល។ដោយឡែកវិញ្ញសាបុរស ត្បូងឃ្មុំជួបព្រះវិហារ និងស្វាយរៀង ប្រកួតជាមួយខេត្តបាត់ដំបង។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលេងព្រឹកថ្ងៃទី១២ ខែមេសា រីឯវគ្គផ្តាច់ព្រ័ត្រ លេងនៅរសៀលថ្ងៃដដែល ដោយមានការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV News៕


