លោក Allan Gepty អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មប្រទេសហ្វីលីពីន (DTI) បាននិយាយថា អាស៊ាន កំពុងស្វែងរកដំណោះស្រាយរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីពង្រឹងសន្តិសុខថាមពល និងភាពធន់របស់តំបន់ក្នុងស្ថានភាពមិនប្រាកដប្រជានៅទូទាំងពិភពលោក។ លោក Gepty ដែលជារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) របស់ហ្វីលីពីនផងដែរនោះ បាននិយាយថា សន្តិសុខថាមពល មានសារៈសំខាន់មិនត្រឹមតែសម្រាប់អាជីវកម្ម រួមមានសហគ្រាសខ្នាតតូច និងមធ្យម (MSME) ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់វិស័យទាំងអស់។ លោកបានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ស្របជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ ថា «មួយក្នុងចំណោមបញ្ហា គឺការអនុវត្តបណ្តាញថាមពលអាស៊ាន (APG) ដែលជាដំណោះស្រាយរយៈពេលវែងសម្រាប់ភាពធន់របស់ប្រទេសនានា»។
លោក Gepty បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយសហគ្រាសខ្នាតតូច និងខ្នាតមធ្យម (MSME) ដំណើរការចូលទៅកាន់ទីផ្សារបរទេសតាមរយៈវេទិកាអនឡាញ និងបង្កើតច្បាប់កាន់តែច្បាស់លាស់ក្នុងការគ្រប់គ្រងប្រតិបត្តិការឌីជីថលនៅក្នុងតំបន់។ «វេទិកាអនឡាញ គឺជាកត្តាធ្វើឱ្យស្មើគ្នាសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (MSME) របស់យើងក្នុងដំណើរការចូលទៅកាន់ទីផ្សារបរទេស។
ប្រទេសហ្វីលីពីន បានទទួលតំណែងជាប្រធានអាស៊ានពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកំណត់ទិសដៅអនាគតរបស់យើង រួមគ្នា» ដោយដឹកនាំអាទិភាពរបស់អាស៊ាន តាមរយៈសសរស្តម្ភបីគឺ យុថ្កាសន្តិភាពនិងសន្តិសុខ ច្រករបៀងវិបុលភាព និងការផ្តល់អំណាចដល់ប្រជាជន។

