Arsenal ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ម្តងទៀតក្នុងរយៈពេល ២០ ឆ្នាំ

2026/05/06 04:09:01 pm        144

ក្រុមកាំភ្លើងធំ Arsenal បានឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Champions League លើកដំបូងក្រោយខកខានរយៈពេល ២០ ឆ្នាំ បន្ទាប់ពីជ័យជំនះជើងទីពីរ ១-០ លើ Atletico Madrid។

ក្រុមរបស់លោក Mikel Arteta បានធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលមុនក្រោមថ្វីជើងក្រុមការពារជើងឯក Paris Saint Germain ហើយនៅពេលនេះពួកគេឡើងវគ្គផ្តាច់ព្រ័ត្ររង់ចាំជួប PSG ដដែលរឺក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich។

បន្ទាប់ពីស្មើជើងទីមួយនៅទឹកដីអេស្ប៉ាញ Arsenal មានការប្រកួតដ៏ប្រុងប្រយ័ត្នបំផុត ហើយគ្រាប់បាល់ជ័យជំនះរបស់ពួកគេកើតឡើងនៅចុងវគ្គទីមួយដោយបាល់ស៊ុតរបស់ Leandro Trossard បន្ថែមបញ្ចូលទីដោយ Bukayo Saka នៅនាទីទី ៤៤។

ក្រុមរបស់លោក Diego Simeone ឯណោះវិញនៅតែជាក្រុមគ្មានសំណាង ត្បិតមានឱកាសរកគ្រាប់បាល់តាមស្មើនៅវគ្គទីពីរក៏ដោយ។

លទ្ធផលនេះមានន័យថា Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta មិនទាន់ស្គាល់ចាញ់ឡើយនៅអឺរ៉ុបរដូវកាលនេះ។

វគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះនឹងរៀបចំនៅទីក្រុង Budapest ប្រទេសហុងគ្រីថ្ងៃទី ៣០ ខែឧសភានេះខណៈ Arsenal នឹងព្យាយាមបំភ្លេចអនុស្សាវរីយ៍ឈឺចាប់កាលពីឆ្នាំ ២០ ឆ្នាំមុននៅពេលពួកគេចាញ់ Barcelona នៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីសប្រទេសបារាំង៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

លោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
2026/05/08 02:23:06 pm        1
ក្លិបអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបទាំងបីកម្រិតលើកដំបូង
2026/05/08 02:13:55 pm        1
តារាចម្រៀងប៉ុប Shakira បញ្ចេញបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក
2026/05/08 12:40:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump ប្រកាសបទឈប់បាញ់រយៈពេលបីថ្ងៃរវាងអ៊ុយក្រែន និងរុស្ស៊ី

2026/05/09 08:18:44 am
​សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត និងខេត្តកែប
2026/05/09 08:14:19 am
​ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន
2026/05/08 09:47:28 pm
​កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
2026/05/08 09:37:47 pm
​ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
2026/05/08 08:40:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/07 07:38:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/08 05:46:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/08 07:03:47 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am