លោក Rubio បញ្ជាក់ថា នាវិកស៊ីវិលយ៉ាងតិច ១០នាក់ បានស្លាប់នៅច្រកសមុទ្រ Hormuz

2026/05/06 11:24:13 pm        58

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) ថា នាវិកស៊ីវិលយ៉ាងហោចណាសចំនួន ១០នាក់ បានបាត់បង់ជីវិត ដោយសារតែជម្លោះដែលកំពុងបន្តកើតមាន នៅច្រកសមុទ្រ Hormuz។

អំឡុងពេលនិយាយនៅឯសេតវិមាន លោក Rubio បានប្រាប់ថា សហរដ្ឋអាមេរិក នឹងបន្តដាក់ពង្រាយធនធានរបស់ខ្លួន ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងផ្លូវសំខាន់នេះ។ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម លោក Rubio បានបញ្ជាក់ថា៖ «ពួកគេត្រូវដាច់ទំនាក់ទំនងពីអ្នកដទៃ ពួកគេឃ្លាន ពួកគេងាយរងគ្រោះ ហើយយ៉ាងហោចណាស់នាវិកចំនួន ១០នាក់ បានបាត់បង់ជីវិត។ ពួកគេសុទ្ធតែជានាវិកស៊ីវិល»។

ជាមួយគ្នានេះ លោក Rubio បានទទូចថា សហរដ្ឋអាមេរិកកំពុងចាត់វិធានការការពារខ្លួន ក្នុងការអនុវត្តការបិទខ្ទប់ផ្លូវ ចំពោះកំពង់ផែអ៊ីរ៉ង់។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ «ប្រតិបត្តិការយោធាដំបូងប្រឆាំងនឹងអ៊ីរ៉ង់បានចប់ហើយ។ យើងនឹងឆ្លើយតបលុះត្រាតែមានការវាយប្រហារជាមុន។ នេះគឺជាប្រតិបត្តិការការពារខ្លួន»។

គួរបញ្ជាក់ថា មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ការផ្គត់ផ្គង់ប្រេងសកលប្រហែល ២០ភាគរយបានឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។ លោក Rubio បាននិយាយថា វាដល់ពេលហើយ ដែលទីក្រុងតេអេរ៉ង់ ត្រូវ «ទទួលយកការពិតនៃស្ថានភាព» ដោយបន្ថែមថា បេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner កំពុងបន្តស្វែងរកដំណោះស្រាយការទូត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm