​ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥៣២គ្រួសារ រស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្តទទួលបានអំណោយពីសប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ឧសភា

2026/05/06 11:33:58 pm        87

កំពង់ស្ពឺ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បន្តចាត់ឱ្យក្រុមការងារ ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ រួមជាមួយលោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីថ្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា អនុសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុររសជន ក្នុងឱកាសទិវា ៨ឧសភា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥៣២គ្រួសារ មកពី៣ឃុំ គឺឃុំក្រាំងអំពិល ឃុំទំព័រមាស និងឃុំខ្ទុំក្រាំង នៃស្រុកសំរោងទង។ ពិធីចែកអំណោយខាងលើនេះរៀបចំឡើងនៅវត្តអង្គចំណោមមានជ័យ ស្ថិតភូមិច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។

លោក មុត ភន ប្រធានគណៈកម្មាធិការអនុសាខាស្រុកសំរោងទង មានប្រសាស៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូកាកបាទក្រហមកម្ពុជា ដែលអញ្ជើញមកចែកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ៥៣២គ្រួសារ នាឱកាសដ៏ថ្លៃថ្លានេះ ដែលនេះជាសកម្មភាពមួយបានផ្តល់នូវសារៈសំខាន់ យ៉ាងចាំបាច់ក្នុងការចូលរួមចំណែកជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកបន្តឱ្យដឹងថាក្នុងចំណោមក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ស្រុកសំរោងទងមាន ១៥ ឃុំ ២៩៤ភូមិ មានប្រជាជនរស់នៅ ១៩០,៧៥៨នាក់ ស្រី៩៨,១៦២នាក់ មាន៤២,០០៧ គ្រួសារ អាយុ១៨ឡើងមានចំនួន ១២៥,៣៩០នាក់។ បច្ចុប្បន្នទូទាំងស្រុកមានគ្រួសារក្រីក្រសរុបចំនួន ៧,១៥៥គ្រួសារ ស្មើនឹង១៨.៥២% ក្នុងនោះគ្រួសារក្រីក្រ កម្រិត១មានចំនួន២,០៧២ ស្មើនឹង៥.៣៦% គ្រួសារក្រីក្រកម្រិត២មានចំនួន៥,០៨៣ ស្មើនឹង ១៣.១៦%។ មានគ្រួសារងាយរងហានិភ័យសរុបចំនួន២,៣៦៣ ស្មើនឹង៦.១២% ។ ចាស់ជរាគ្មានទីពឹងចំនួន ១០៨ នាក់ គ្រួសារផ្ទុកមេរោគអេដស៍សរុបចំនួន ១៣៩នាក់ ជនពិការសរុបចំនួន៣,៥៦៩នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរនិងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ រួមមានចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើនពិបាកក្នុងការចិញ្ចឹមជីវិត ជនពិការ កុមាកំព្រារ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ ជាដើម។ល។ មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ ថ្វីបើលោកមិនបានអញ្ជើញមកក៏ពិតមែន តែលោកបានចាត់ក្រុមការងារពីទីស្នាក់ការកណ្តាលចុះមកសាកសួរសុខទុក្ខដោយផ្ទាល់។

ជាមួយគ្នានេះ ឯកឧត្តម បាននាំនូវសាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា 

ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសស្ត្រីមានផ្ទៃពោះ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃថ្ងៃទី ២១ ខែកុម្ភៈ ដែលជា ទិវាជាតិសុខភាពមាតា ទារក និងកុមារ សូមស្ត្រីដែលមានផ្ទៃពោះទៅពិនិត្យសុខភាពឱ្យបានយ៉ាងតិច ៤ដង មុនពេលសម្រាល, ពិនិត្យឈាមដើម្បីបង្ការការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន និងក្រោយពេលសម្រាលត្រូវនាំកូនទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមកាលកំណត់។

ទន្ទឹមនេះ សូមបងប្អូនទាំងអស់ចូលរួមកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមិនឆ្លងចំនួន៤ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ តាមរយៈកាត់បន្ថយកុំប្រៃពេក កុំខ្លាញ់ និងកុំផ្អែមពេក, បញ្ឈប់ការជក់បារី និងចៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) ដែលកំពុងរីករាលដាលក្នុងស្រទាប់យុវជន, ចូរហាត់ប្រាណឱ្យបានទៀងទាត់ និងបរិភោគទឹកឱ្យបានច្រើន។ បន្ថែមលើនេះរដូវភ្លៀងជិតចូលមកដល់ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ជំងឺគ្រុនឈាម ត្រូវគេងក្នុងមុងទាំងយប់ទាំងថ្ងៃ និងលុបបំបាត់ជម្រកមូសខ្លា (សំបកកង់ឡាន ថូផ្កា ឬវត្ថុដក់ទឹក...) និងមានអនាម័យ ត្រូវហូបស្អាត ផឹកស្អាត (ដាំទឹកឆ្អិន) និងរស់នៅស្អាត។ ជាទីបញ្ចប់ ឯកឧត្តម ក៏បានអំពាវនាវដល់យុវជនឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងរួមគ្នាបង្ការការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមយុវជន និងប្រជាជនគន្លឹះ។

គួរបញ្ជាក់ផងដែរថា អំណោយកាកបាទក្រហមកម្ពុជា ដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប និងឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភបន្ថែមក្នុង ១គ្រួសារៗ ទទួលបានថវិកា ២ម៉ឺនរៀល។ ជាមួយគ្នានេះគណៈប្រតិភូបានប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃគង់នៅវត្តអង្គចំណោមមានជ័យផងដែរ។

ក្នុងឱកាសអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ៖ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌, កាកបាទក្រហមកម្ពុជា បាននិងកំពុងមមាញឹកក្នុងការចលនាកៀរគររកមូលនិធិពីសប្បុរសជនគ្រប់ទិសទី។ ថវិកាដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានបរិច្ចាគ គឺជាកម្លាំងចលករយ៉ាងសំខាន់ដែលអនុញ្ញាតឱ្យកាកបាទក្រហមកម្ពុជា បន្តបេសកកម្មមនុស្សធម៌ និងពង្រីកវិសាលភាពនៃការជួយសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។ អាស្រ័យហេតុនេះ កាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាបន្តចូលរួមបរិច្ចាគតាមកម្លាំងសទ្ធាជ្រះថ្លា ព្រោះថារាល់ការចូលរួមរបស់សប្បុរសជន គឺជាការផ្តល់នូវក្តីសង្ឃឹម និងជាស្នាមញញឹមរបស់គ្រួសារដែលកំពុងជួបការលំបាក៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm