ក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងបិទស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Peshawar នៃប្រទេសប៉ាគីស្ថាន ដោយលើកឡើងពីសុវត្ថិភាពរបស់អ្នកការទូតរបស់ខ្លួន។
ក្រសួងការបរទេសបានឲ្យដឹងថា ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងអ៊ីស្លាម៉ាបាដ ( Islamabad) នឹងដោះស្រាយរាល់ការចូលរួមការទូតជាមួយខេត្ត Khyber Pakhtunkhwa ជាទីដែលទីក្រុង Peshawar ស្ថិតនៅ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖«ការសម្រេចនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះសុវត្ថិភាពរបស់បុគ្គលិកការទូតរបស់យើង និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព»។
ខេត្ត Khyber Pakhtunkhwa មានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន ហើយបានឃើញការវាយប្រហារ និងការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងកម្លាំងប៉ាគីស្ថាន និងអ្វីដែលទីក្រុងអ៊ីស្លាម៉ាបាដ និយាយថាជាក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអាហ្វហ្គានីស្ថាន៕

