អង្គការសហប្រជាជាតិនៅថ្ងៃពុធនេះ បានអំពាវនាវឲ្យអ៊ីស្រាអែលដោះលែងសកម្មជនពីរនាក់ដែលត្រូវបានចាប់ខ្លួនពីកងនាវាដែលធ្វើដំណើរទៅកាន់ហ្កាហ្សាជាបន្ទាន់ ហើយទាមទារឲ្យមានការស៊ើបអង្កេតលើ «របាយការណ៍គួរឲ្យព្រួយបារម្ភជាច្រើន» ដែលពួកគេត្រូវបានគេធ្វើបាបយ៉ាងធ្ងន់ធ្ងរ។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Thameen Al-Kheetan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ៊ីស្រាអែលត្រូវតែដោះលែងសមាជិកនៃកងនាវា Global Sumud Flotilla ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌគឺ លោក Saif Abukeshek និង លោក Thiago de Avila ដែលត្រូវបានឃុំខ្លួន នៅក្នុងដែនទឹកអន្តរជាតិ ហើយត្រូវបាននាំទៅកាន់អ៊ីស្រាអែល ជាកន្លែងដែលពួកគេនៅតែបន្តឃុំខ្លួនដោយគ្មានការចោទប្រកាន់»៕
