ក្រសួងការបរទេស កាលពីថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធដែលអាចមានតម្លៃ ៣៧៣,៦លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងឧបករណ៍គ្រាប់បែកមានប្រព័ន្ធនាំផ្លូវ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ខ្លួនបានអនុញ្ញាតឲ្យលក់ឧបករណ៍ Joint Direct Attack Munition-Extended Range (JDAM-ER) និងឧបករណ៍ពាក់ព័ន្ធ ទៅទីក្រុងគីវ ក្រោមកម្មវិធីលក់ទៅឲ្យយោធាបរទេស។
កញ្ចប់នេះ រួមមានឧបករណ៍កន្ទុយ KMU-572 JDAM ចំនួន ១.២០០គ្រាប់ និងឧបករណ៍កន្ទុយ KMU-556 JDAM ៣៣២គ្រាប់ រួមជាមួយនឹងប្រព័ន្ធឆ្នួន (ហ្វុយស៊ីប) គ្រឿងបន្លាស់ ការគាំទ្រផ្នែកភស្តុភារ និងឯកសារបច្ចេកទេស។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ការលក់ដែលត្រូវបានស្នើឡើង នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយការលើកកម្ពស់សន្តិសុខរបស់ប្រទេសដៃគូ ដែលជាកម្លាំង សម្រាប់ស្ថិរភាពនយោបាយ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច នៅតំបន់អឺរ៉ុប»៕
