ការបិទផ្លូវកងទ័ពជើងទឹកអាមេរិកដែលកំណត់គោលដៅនាំចេញប្រេងរបស់អ៊ីរ៉ង់ កំពុងចាប់ផ្តើមប៉ះពាល់ដល់ដែនកំណត់ជាក់ស្តែងនៃប្រព័ន្ធថាមពលរបស់ប្រទេសនេះ។
វិធានការនេះ ដែលត្រូវបានដាក់ចេញអំឡុងពេលការកើនឡើងចុងក្រោយនៃជម្លោះអ៊ីរ៉ង់ បានបង្កើនហានិភ័យនៃការជាប់គាំងភូមិសាស្ត្រនយោបាយ ដែលបានបណ្តាលឲ្យការខូចខាតយូរអង្វែងដល់សមត្ថភាពផលិតរបស់ទីក្រុងតេអេរ៉ង់។

ចាប់តាំងពីពាក់កណ្តាលខែមេសាមក កងកម្លាំងអាមេរិកបានរារាំងនាវាដែលចូល និងចាកចេញពីកំពង់ផែអ៊ីរ៉ង់តាមរយៈច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសំខាន់សម្រាប់លំហូរប្រេងសកល។ ចំណាត់ការនេះ បានកាត់បន្ថយចរាចរណ៍ប្រេងឆៅយ៉ាងច្រើន និងបង្ខំឲ្យនាវាដែលដឹកប្រេងឆៅរបស់អ៊ីរ៉ង់ត្រឡប់ក្រោយវិញ ដែលរំខានដល់ការនាំចេញ ហោយជាធម្មតាមានចំនួនរាប់លានបារ៉ែលក្នុងមួយថ្ងៃៗ។
លទ្ធផលគឺថាអ៊ីរ៉ង់កំពុងបង្វែរប្រេងឆៅទៅក្នុងការផ្ទុកកាន់តែច្រើនឡើង ទាំងនៅលើដី និងនៅលើសមុទ្រ។ នាវាដឹកប្រេងកំពុងត្រូវបានប្រើជាឃ្លាំងផ្ទុកអណ្តែតទឹក ហើយកន្លែងសំខាន់ៗ រួមទាំងកន្លែងនៅកោះ Kharg ជិតដល់បរិមាណកំណត់ហើយនោះ៕
