កិច្ចពិភាក្សាពាណិជ្ជកម្ម G7 ផ្តោតលើរ៉ែសំខាន់ៗ ខណៈជម្លោះពន្ធរវាងអាមេរិក និង EU ប៉ះពាល់ឯកភាព

2026/05/07 01:51:24 am        35

រដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ដែលជួបប្រជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានស្វែងរកមូលដ្ឋានរួមមួយ ជុំវិញការធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗ ដែលត្រូវបានក្ដោបក្ដាប់ដោយប្រទេសចិន ប៉ុន្តែការគំរាមដំឡើងពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក លើរថយន្តដែលផលិតនៅសហភាពអឺរ៉ុប (EU) បានប៉ះពាល់ការមានឯកភាព។

ប្រទេសបារាំងចង់ឲ្យការផ្គត់ផ្គង់រ៉ែសំខាន់ៗ ជាលទ្ធផលជាក់ស្តែងបំផុត ក្នុងអំឡុងពេលធ្វើជាប្រធាន G7 ខណៈដែលរដ្ឋមន្ត្រីរៀបចំ សម្រាប់កិច្ចប្រជុំកំពូលរបស់មេដឹកនាំ នៅពាក់កណ្តាលខែមិថុនា។ នេះបើយោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មបរទេស លោក Nicolas Forissier ដែលបាននិយាយនៅពេលលោកទៅដល់ សម្រាប់កិច្ចពិភាក្សានេះ។

លោកបានបញ្ជាក់ថា៖ «ខ្ញុំជឿថា យើងនឹងសម្រេចបានវឌ្ឍនភាពជាក់ស្តែង ពាក់ព័ន្ធនឹងរ៉ែកម្រ និងរ៉ែសំខាន់ៗ ដោយធានាបាននូវខ្សែច្រវាក់ផ្គត់ផ្គង់របស់យើង និងធានាថា យើងមិនក្លាយជាចំណាប់ខ្មាំងរបស់ប្រទេសមួយចំនួនឡើយ»។

មន្ត្រីដែលចូលរួមក្នុងការពិភាក្សា បានលើកឡើងថា មានកិច្ចព្រមព្រៀងយ៉ាងទូលំទូលាយ ស្ដីពីតម្រូវការក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ប៉ុន្តែការខ្វែងគំនិតសំខាន់ៗ នៅតែមានដដែល អំពីរបៀបដែលធ្វើដូច្នេះ។

ជាមួយគ្នានេះ ឯកភាពរបស់ G7 ក៏កំពុងត្រូវបានសាកល្បងផងដែរ ដោយការអត្ថាធិប្បាយពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធលើរថយន្តផលិតនៅ EU ដល់ ២៥ភាគរយ ដោយឡើងពីកម្រិត ១៥ភាគរយ ដោយអះអាងថា ទីក្រុងប្រ៊ុចសែល មិនបានគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានព្រមព្រៀងគ្នា នៅទីក្រុង Turnberry ប្រទេសស្កុតឡែន កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm