រដ្ឋមន្រ្តីការពារជាតិប៉ូឡូញលោក Wladyslaw Kosiniak-Kamysz និយាយនៅថ្ងៃពុធនេះថា ប្រទេសសមាជិកអង្គការណាតូ ត្រូវការឈានដល់គោលដៅសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការចំណាយ ៥ភាគរយនៃផលិតផលក្នុងសុ្រកសរុប(GDP) លើវិស័យការពារជាតិ ពោលគឺរយៈពេល ៥ឆ្នាំមុនកាលបរិច្ឆេតកំណត់នៅឆ្នាំ ២០៣០ ។
លោក Kosiniak-Kamysz និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទ Defence 24 Days ស្ថិតក្នុងទីក្រុងវ៉ាសូវីថា អឺរ៉ុបមានលទ្ធភាពអភិវឌ្ឍសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ក្នុងទំហំមិនអាចស្មានដឹងបាន ប៉ុន្តែពួកយើងត្រូវតែដឹងច្បាស់ថា នេះគឺជាអាទិភាពនៅសព្វថ្ងៃនេះ ។
លោកថា គ្មានចំណុចត្រូវរង់ចាំនោះទេ រហូតល់ឆ្នាំ ២០៣៥ សម្រាប់ការបង្កើនថ្លៃការពារជាតិ ៥ភាគរយ វាត្រូវតែសម្រេចឲ្យបាននៅឆ្នាំ ២០៣០ ។
ក្នុងនាមជាសមាជិកអង្គការណាតូមានព្រំដែនជាប់រុស្ស៊ី និងអ៊ុយក្រែន ប៉ូឡូញ បានបង្កើនការចំណាយផ្នែកយោធារបស់ខ្លួន ជាការប្រឈមនឹងអ្វីដែលពួកគេចាត់ទុកថា ជាការគំរាមកំហែងកើនឡើងពីទីក្រុងមូស្គូ ។
សូមបញ្ជាក់ថា ទីក្រុងវ៉ាសូវី គឺជាប្រទេសចំណាយផ្នែកយោធាធំបំផុតរបស់អង្គការណាតូ ពាក់ព័ន្ធនឹងទំហំសេដ្ឋកិច្ចរបស់ខ្លួន ហើយពួកគេមានគម្រោងចំណាយ ៤,៨ភាគរយនៃ GDP លើវិស័យការពារជាតិ ក្នុងឆ្នាំ ២០២៦នេះ ៕