ការចម្អិនម្ហូបអាហារក្នុងស្ថានភាពងងឹត និងការស៊ូទ្រាំនឹងអាកាសធាតុក្តៅ បានក្លាយជារឿងធម្មតាទៅហើយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Maracaibo ស្ថិតនៅភាគខាងលិចប្រទេសវេណេស៊ុយអេឡា ស្របពេលដែលទីក្រុងមួយនេះ ប្រឈមនឹងការដាច់ចរន្តអគ្គិសនីញឹកញាប់ ។
ការរក្សាបានស្ថិរភាពអគ្គិសនី ស្ថិតក្នុងចំណោមអាទិភាពកំពូលរបស់លោកស្រីប្រធានាធិបតីស្តីទី Delcy Rodriguez ចាប់តាំងពីលោកស្រីជំនួសតំណែងប្រធានាធិបតីទម្លាក់ចេញពីតំណែងលោក Nicolas Maduro កាលពីខែមករា ប៉ុន្តែប្រទេសជួបវិបត្តិហិរញ្ញវត្ថុមួយនេះ មិនអាចធានាការទូរទាត់សាច់ប្រាក់ទាន់ពេលនោះទេ ដល់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល ។
តិចជាង ៤០ភាគរយប៉ុណ្ណោះនៃសមត្ថភាពបង្កើតថាមពលរបស់វេណេស៊ុយអេឡា មាននៅពេលបច្ចុប្បន្ន ជាហេតុនាំឲ្យមានការដាច់ចរន្តអគ្គិសនីញឹកញាប់ ហើយកំហិតសមត្ថភាពផលិតកម្មរបស់ប្រទេសមួយនេះ ។
រោងចក្រថាមពលរបស់វេណេស៊ុយអេឡា ត្រូវបានពង្រីកក្រោមអតីតប្រធានាធិបតីលោក Hugo Chavez រហូតដល់ឆ្នាំ ២០១៣ ប៉ុន្តែគម្រោងនេះ ពុំបានចំណាយប្រាក់រាប់ពាន់លានដុល្លារដល់ក្រុមហ៊ុនជាប់កិច្ចសន្យា ដែលក្រុមហ៊ុនខ្លះនាពេលបច្ចុប្បន្ន ស្នើសុំប្រាក់របស់ពួកគេត្រឡប់មកវិញ ។
នៅទីក្រុង Maracaibo ដែលជាទីក្រុងសំខាន់បំផុតទី ២របស់វេណេស៊ុយអេឡា បន្ទាប់ពីទីក្រុង Caracas ក្រុមយុវជននាំគ្នាលេងបាល់បោះ នៅលើទីលានចាស់ ដោយបញ្ចាំងភ្លើងពីម៉ូតូ ខណៈគ្រួសារចម្អិនម្ហូបអាហារនៅពេលយប់របស់ពួកគេដោយប្រើភ្លើងទូរស័ព្ទ ក្នុងនោះក្មេងៗ និងមនុស្សចាស់ ពិបាកដេកដោយសារអាកាសធាតុក្តៅខ្លាំង ៕